មានតែមួយលើកប៉ុណ្ណោះនៃប្រវត្តិសាស្រ្តកីឡាស៊ូម៉ូជប៉ុន ការប្រកួតរយៈពេលប្រាំថ្ងៃនៃព្រឹត្តិការណ៍ Grand Sumo Tournament រឺហៅថា “Basho” ត្រូវបានរៀបចំនៅក្រៅទឹកដីជប៉ុន ហើយឆ្នាំក្រោយ នឹងកើតមានឡើងលើកទីពីរនៅពេលស៊ូម៉ូត្រលប់ទៅទឹកដីអង់គ្លេសម្តងទៀតក្រោយខកខានតាំងពីឆ្នាំ 1991។
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
សាលប្រគុំតន្ត្រី Royal Albert Hall នៅទីក្រុងឡុងដ៍នឹងជាទីតាំងរៀបចំព្រឹត្តិការណ៍នេះ។ លោក James Ainscough នាយកប្រតិបត្តិនៃ Royal Albert Hall បានឱ្យដឹងបន្ទាប់ពីសន្និសីទសារព័ត៌មានមួយដើម្បីប្រកាសថា៖ «យើងនឹងទទួលពិសោធមិនត្រឹមតែកីឡាប៉ុណ្ណោះទេ ប៉ុន្តែប្រពៃណី និងពិធីសាសនា និងវប្បធម៌ស៊ូម៉ូ ហើយវាជាព្រឹត្តិការណ៍កីឡាដ៏គួរឱ្យរំភើបមួយ នឹងក្លាយជាពេលវេលាវប្បធម៌ដ៏អស្ចារ្យ»។
ការប្រកួតនឹងរៀបចំឡើងពីថ្ងៃទី 15 ដល់ 19 ខែតុលាឆ្នាំក្រោយ ដោយរៀងរាល់ថ្ងៃនឹងមានកីឡាស៊ូម៉ូជប៉ុនប្រកួត 20 ប្រកួតដើម្បីជើងឯកអង់គ្លេស ដោយស្ថិតក្រោមការត្រួតពិនិត្យរបស់ជើងឯកឆ្នាំ 1991 លោក Hokutoumi បច្ចុប្បន្នជាប្រធានសមាគមកីឡាស៊ូម៉ូជប៉ុន។
លោក Hokutoumi បានឱ្យដឹងថា គិតត្រលប់ទៅឆ្នាំ 1991 ក្នុងនាមជាកីឡាករ គោលបំណងសំខាន់របស់លោកគឺចង់ឈ្នះការប្រកួត។ ប៉ុន្តែការត្រលប់មកវិញក្នុងនាមជាប្រធាន អ្វីដែលសំខាន់បំផុតគឺនាំយកប្រពៃណីជប៉ុន និងវប្បធម៌ជប៉ុនទៅកាន់សាធារណៈជនអង់គ្លេស៕