Friday , January 17 2025

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ក្រោយឈ្នះទីម័រ កម្ពុជាមានឱកាសអ៊ុតកៅអីវគ្គបន្ដ តែស្ថិតក្នុងលក្ខណ្ឌលំបាកជាច្រើន

ក្រុមជម្រើសជាតិកម្ពុជា បានរក្សាឱកាសអ៊ុតកៅអីវគ្គបន្ដ នៃពានរង្វាន់បាល់ទាត់អាស៊ាន ឆ្នាំ2024 បន្ទាប់ពីវាយបកឈ្នះក្រុមភ្ញៀវទីម័រខាងកើត 2-1 នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) កាលពីរាត្រីថ្ងៃទី17 ខែធ្នូ ស្របពេលក្រុមជម្រើសជាតិថៃ បានកក់កៅអីវគ្គ 4ក្រុមចុងក្រោយ បន្ទាប់ពីវាយបកឈ្នះក្រុមម្ចាស់ផ្ទះសិង្ហបុរី 4-2 ។

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

សម្រាប់ការប្រកួតទី3 ក្នុងពូលរបស់ម្ចាស់ផ្ទះកម្ពុជា ត្រូវក្រុមភ្ញៀវទីម័រខាងកើត បើកការនាំមុខ 1គ្រាប់មុន នៅនាទី22 ដោយសមាជិកក្លិបអង្គរថាយហ្គឺរ Joao Pedro ។ បន្ទាប់មកកម្ពុជា ក៏បានព្យាយាមគ្រប់គ្រងបាល់ និងដាក់សម្ពាធ រហូតរកបានគ្រាប់តាមស្មើនៅចុងវគ្គទី1 ដោយកីឡាករ ស រតនា នៅនាទី42 មុនកីឡាករ ហាវ សុខនេត្រ បន្ថែមគ្រាប់ទី2 នៅនាទី79 ដែលជាគ្រាប់បាល់ជ័យជម្នះតែម្ដង ។

ក្រោយទទួលបានជ័យជម្នះលើកដំបូងនេះ លោក Koji Gyotoku គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បានលើកឡើងថា ការប្រកួតនេះពិតជាមិនងាយស្រួលឡើយ ដ្បិតទីម័រខាងកើតសម្បូរកីឡាករល្អៗ និងមានល្បឿនលឿន ។ ការណ៍នេះ ទើបលោកមានការផ្លាស់ប្ដូរកីឡាករមួយចំនួន ហើយការប្រកួតបន្ទាប់ ក៏អាចនឹងមានការផ្លាស់ប្ដូរជាច្រើនដែរ ប្រសិនបើកូនក្រុមប្រមូលកម្លាំងមិនទាន់បានល្អ។

ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតក្នុងពូល A មួយប្រកួតទៀតវិញ សិង្ហបុរី បានបើកការនាំមុខក្រុមភ្ញៀវថៃ 2គ្រាប់មុន ត្រឹមនាទី34 តែត្រូវបានក្រុមដំរីសឹកថៃ វាយបកបាន 4គ្រាប់វិញ ដោយកីឡាករ Gustavsson នៅនាទី45+5, Suphanat នៅនាទី52, Peeradon នៅនាទី90+3 និងកីឡាករ Teerasak នៅនាទី90+15 ។ ជ័យជម្នះនេះ នាំឲ្យក្រុមថៃ ទទួលបានកៅអីវគ្គ 4ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ មុនការប្រកួតបញ្ចប់ពូលជាមួយកម្ពុជា នាថ្ងៃទី20 ខែធ្នូខាងមុខ ។

សម្រាប់ការប្រកួតបញ្ចប់ពូលនេះដែរ នឹងក្លាយជាសមរភូមិដ៏តានតឹង សម្រាប់ជំនួបរវាងកម្ពុជា ជាមួយម្ចាស់ផ្ទះថៃ និងម៉ាឡេស៊ី ប៉ះសិង្ហបុរី ។ បច្ចុប្បន្នថៃ ឈរកំពូលតារាងមាន 9ពិន្ទុ គ្រាដែលសិង្ហបុរី ឈរលេខ2 មាន 6ពិន្ទុ ស្របពេលម៉ាឡេស៊ី និងកម្ពុជា ឈរលេខ3 និងលេខ4 មាន 4ពិន្ទុស្មើគ្នា ។ ដូច្នេះសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា ស៊ុតតែមានឱកាសអ៊ុតកៅអីវគ្គបន្ដ ដោយរង់ចាំមើលលទ្ធផលការប្រកួតបញ្ចប់ពូលA នៃពានរង្វាន់បាល់ទាត់អាស៊ាន ឆ្នាំ2024 នាចុងសប្ដាហ៍នេះ ៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

សហព័ន្ធគុនខ្មែរ អនុវត្ដវិធានការទី 1 លើកីឡាករ 15 រូប ក្រោយល្មើសបម្រាមប្រកួត

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានអនុវត្ដវិធានការទី1 ក្នុងការដាក់ពិន័យ លើកីឡាករ 15រូប ដែលបានល្មើសបម្រាមការប្រកួតសម្រាកមានរយៈពេលតិចជាង 2សប្ដាហ៍ ។ នេះបើយោងតាមសេចក្ដីសម្រេច ដែលចុះហត្ថលេខាដោយឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធ នៅថ្ងៃទី15 ខែមករា …