ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្ដៅ លើកទី33 ឆ្នាំ2024 នៅទីក្រុងប៉ារីស ប្រទេសបារាំង បានប្រារព្ធពិធីបិទការប្រកួតដោយជោគជ័យ នៅកីឡដ្ឋាន Stade De France ក្រោយដំណើរការប្រកួតជាងកន្លះខែ ដោយទទួលបានការអបអរសាទរពីប្រតិភូបណ្ដាប្រទេសចូលរួម ជាមួយការសម្ដែងនូវទស្សនិភាពចម្រុះជាច្រើន ពិសេសការប្រគំតន្ដ្រី
អានព៌ត័មានកីឡាក្នុងស្រុកផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
អបអរពិធីបិទព្រឹត្តិការណ៍ពិភពលោក 4ឆ្នាំម្ដងនេះ ក៏មានវត្តមានតារារ៉េបដ៏ល្បីកម្ពុជា វណ្ណដា ផងដែរ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ពិសេសប្រជាពលរដ្ឋ និងអ្នកគាំទ្រនៅកម្ពុជា ។
គ្មានការផ្សព្វផ្សាយមុនឡើយថា តារារ៉េបដ៏ល្បីរបស់កម្ពុជារូបនេះ ត្រូវឡើងឆាកដ៏អស្ចារ្យក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីស ឆ្នាំ2024 សូម្បីប្រតិភូ និងអត្តពលិកកម្ពុជា ជាក់ស្ដែងឯកឧត្តម ញាណ សុខវិសាល នាយបេសកកម្មកម្ពុជា និងគ្រូបង្វឹកហែលទឹក ហែមថុន វិទិនី ក៏ដូចជាគ្រូបង្វឹកកីឡាករ-កីឡាការិនីផ្សេងទៀត ក៏ដូច្នេះដែរ ។ តែបន្ទាប់ពីលឺបទ «Time To Rise» ហើយឃើញវត្តមាន វណ្ណដា កំពុងច្រៀងផ្ទាល់នៅចំពោះមុខ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង គ្រាដែលអ្នកទស្សនាការផ្សាយបន្ដផ្ទាល់នៅកម្ពុជា ក៏ភ្ញាក់ផ្អើល និងមានមោទនភាព ចំពោះវត្តមានសិល្បករកម្ពុជា ក្នុងពិធីព្រឹត្តិការណ៍នេះផងដែរ ។
ជាមួយការចូលរួមក្នុងពិធីបិទកីឡាអូឡាំពិកប៉ារីស ឆ្នាំ2024 នេះ នាំឲ្យតារារ៉េបវ័យក្មេងកម្ពុជា វណ្ណដា បង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រ ក្នុងនាមសិល្បករខ្មែរវ័យក្មេងដំបូងគេ ដែលបានឡើងច្រៀងក្នុងពិធីបិទកីឡាអូឡាំពិក ដែលជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតលើពិភពលោក តែងរៀបចំរៀងរាល់ 4ឆ្នាំម្ដងនេះ ជាមួយនឹងការប្រើប្រាស់ឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរដ៏ទាក់ទាញទៀតផង ។ ក្រៅពី វណ្ណដា ក៏មានការចូលរួមពីសិល្បករល្បីៗមកពីបណ្ដាប្រទេសជាច្រើនផងដែរ ។
គួរដឹងថា កន្លងមកក្រៅពីការប្រគំតន្ដ្រីផ្សេងៗ វណ្ណ ក៏ធ្លាប់ចូលរួមសម្ដែង និងច្រៀងអបអរព្រឹត្តិការណ៍កីឡាជាតិ និងអន្ដរជាតិ ទាំងក្នុងប្រទេស និងតំបន់ផងដែរ ដូចជាការប្រកួតកីឡាជាតិ ហើយពិសេសគឺព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ2023 នៅកម្ពុជា ក៏តារារ៉េបដ៏ល្បីរូបនេះ បានចូលរួម និងលើកយកបទ «Time To Rise» ច្រៀងផងដែរ ៕