ខ្សែការពារក្រុមបិសាចក្រហម Manchester United, Luke Shaw បានរងរបួសសាជាថ្មី ដែលនឹងត្រូវសម្រាកយ៉ាងហោចណាស់មួយខែ។ ថ្វីត្បិតតែជារបួសដែលត្រូវសម្រាករយៈពេលខ្លី តែនេះជារបួសថ្មីមួយទៀតដែលមិនធ្លាប់កើតមានក្នុងចំណោមរបួសចាស់កន្លងទៅ។ កីឡាករវ័យ 29 ឆ្នាំរូបនេះបានបង្ហាញខ្លួនត្រឹមបីប្រកួតប៉ុណ្ណោះជា
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
កីឡាករបម្រុងផ្លាស់ប្តូរចូលរដូវកាលនេះ បន្ទាប់ពីរងរបួសចុងក្រោយដែលសម្រាកតាំងពីខែកុម្ភៈឆ្នាំមុន។ បើតាមស្ថិតិរបួសដែលកត់ត្រាដោយ Premier League កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ បានសម្រាកដោយសាររបួសសរុបរយៈពេលជិតប្រាំឆ្នាំ។
តាំងពីចាប់ផ្តើមអាជីពជាមួយ Southampton នៅឆ្នាំ 2012 ក្នុងវ័យ 16 ឆ្នាំ Luke Shaw ស្គាល់ពាក្យថារបួសទៅហើយដោយសម្រាករយៈពេល 75 ថ្ងៃ។ របួសធ្ងន់បំផុតនោះគឺកាលពីឆ្នាំ 2015 នៅពេលបាក់ជើងពីរកំនាត់ដែលត្រូវសម្រាក 305 ថ្ងៃ។
សម្រាប់អាជីពជាមួយបិសាចក្រហម Luke Shaw មានឱកាសច្រើនក្នុងការលេងបាល់ តែក៏មានបញ្ហារបួសដែរ ពោលគឺបង្ហាញខ្លួនបាន 71% ក្នុងរាប់ពីរដូវកាល 2018-19 ដល់ 2022-2023។ សរុបជារួម Luke Shaw បានសម្រាកដោយសាររបួស 1675 ថ្ងៃដែលក្នុងនោះរួមមាន៖
– របួសកំភួនជើង និងកែងជើងសម្រាក 491 ថ្ងៃ
– របួសសសៃពួរភ្លៅសម្រាក 436 ថ្ងៃ
– របួសជើង/កជើង សម្រាក 287 ថ្ងៃ
– ជំងឺផ្សេងៗសម្រាក 126 ថ្ងៃ
– របួសក្បាលសម្រាក 66 ថ្ងៃ
– របួសត្រគាក/ក្រលៀនសម្រាក 65 ថ្ងៃ
– របួសខ្នងសម្រាក 29 ថ្ងៃ
– របួសជង្គង់សម្រាក 23 ថ្ងៃ
– របួសផ្សេងៗសម្រាក 278 ថ្ងៃ