អ្នកចាត់ការរបស់ក្លិបហូឡង់ Feyenoord លោក Arne Slot បានក្លាយជាបេក្ខភាពឈានមុខគេដែលអាចមកជំនួសតំណែងលោក Jurgen Klopp ដឹកនាំហង្សក្រហម Liverpool។
លោក Jurgen Klopp បានប្រកាសកាលពីខែមករាថាលោកនឹងចាកចេញពី Liverpool នៅដំណាច់រដូវកាលនេះ ដែលធ្វើឱ្យក្លិបនៅតំបន់
Merseyside មួយបានចាប់ផ្តើមស្វែងរកអ្នកជំនួសតំណែងដ៏សក្តិសមបំផុតម្នាក់។
បច្ចុប្បន្នវ័យ 45 ឆ្នាំលោក Arne Slot បានដឹកនាំ Feyenoord គ្រងជើងឯកលីគកំពូលហូឡង់នៅរដូវកាល 2022-23។ Feyenoord រដូវកាលនេះបានគ្រងជើងឯកហូឡង់ខាប់ និងកំពុងឈរលេខពីរនៅក្នុងលីគផងដែរ។
កន្លងមកគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ ធ្លាប់មានទំនាក់ទំនងផ្ទេរមកដឹកនាំ Leeds United ក៏ដូចជា Tottenham Hotspurs ផងដែរ តែមិនបានសម្រេច។
លោក Arne Slot មានយុទ្ធសាស្រ្តដឹកនាំក្រុមប្រយុទ្ធច្រើន និងមានសមត្ថភាពក្នុងការអភិវឌ្ឍន៍កីឡាករយុវជន ដែលទាំងអស់នេះត្រូវបានគេចាត់ទុកថាជាគោលដៅរបស់ Liverpool។ លោក Arne Slot បានក្លាយជាគ្រូបង្វឹក Feyenoord នៅខែធ្នូឆ្នាំ 2020 បន្ទាប់ពីចាកចេញពី AZ Alkmaarដែលជាក្លិបដំបូងនៃអាជីពជាគ្រូបង្វឹក៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com