Sunday , October 6 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ទីក្រុងប៊ែកឡាំង ស្វាគមន៍ដំណើរមកដល់នៃពានរង្វាន់ Euro 2024

ពានរង្វាន់ Euro 2024 បានមកដល់ពហុកីឡដ្ឋានអូឡាំពិកទីក្រុងប៊ែកឡាំងកាលពីថ្ងៃពុធដែលជាផ្នែកមួយនៃការដង្ហែពានជុំវិញប្រទេស ដែលបានចាប់ផ្តើមនៅទីក្រុង Stuttgart កាលពីមួយខែមុន។

នៅសល់តែ 51 ថ្ងៃទៀតប៉ុណ្ណោះ មុនពេល Euro 2024 ចាប់ផ្តើម ទីក្រុងប៊ែកឡាំងកំពុងរៀបចំដំណាក់កាលចុងក្រោយក្នុងនាមជាម្ចាស់ផ្ទះ។

អតីតខ្សែប្រយុទ្ធជម្រើសជាតិហ្គាណា Kevin-Prince Boateng ដែលត្រូវបានតែងតាំងជាទូតទីក្រុងប៊ែរឡាំងសម្រាប់ការប្រកួតបាននិយាយថា “នេះជាពេលវេលាចុងក្រោយរបស់អាល្លឺម៉ង់ក្នុងការត្រៀមលក្ខណៈ ហើយគ្រប់គ្នាសុទ្ធតែទន្ទឹងរង់ចាំព្រឹត្តិការណ៍មកដល់។

លោក Nancy Faeser រដ្ឋមន្ត្រីមហាផ្ទៃ និងកីឡារបស់ប្រទេសអាល្លឺម៉ង់ បាននិយាយថា អាល្លឺម៉ង់បានត្រៀមលក្ខណៈគ្រប់ពេលទាំងអស់ និងផ្តោតលើហានិភ័យដែលអាចកើតមានទាំងអស់ រួមទាំងការវាយប្រហារតាមអ៊ីនធឺណិត និងភេរវកម្ម។

ពានរង្វាន់ Euro នេះនឹងចំណាយពេលពីរថ្ងៃនៅទីក្រុងប៊ែរឡាំង មុនពេលបន្តដំណើរនៅក្នុងប្រទេសអាល្លឺម៉ង់។  Trophy Tour នឹងបញ្ចប់នៅទីក្រុង Munich នៅថ្ងៃទី 14 ខែឧសភា ពោលគឺមួយខែមុនការប្រកួតបើកឆាក Euro 2024 ដែលអាល្លឺម៉ង់ត្រូវជួបជាមួយស្កុតឡែន។

ព្រឹត្តិការណ៍ Euro 2024 ត្រូវបានគេរំពឹងថានឹងទាក់ទាញអ្នកគាំទ្រ 2,7 លាននាក់ទៅកាន់កីឡដ្ឋាន និងរហូតដល់ 12 លាននាក់ទស្សនាតាមទីសាធារណៈក្នុងប្រទេស៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ការរើសអើងជាតិសាសន៍អំឡុង Euro ធ្វើឱ្យ UEFA ផាកពិន័យប្រទេសចំនួន 7

សមាគមបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានសម្រេចផាកពិន័យ សមាគមបាល់ទាត់ចំនួន 7 ក្នុងចំណោម 24 ប្រទេសដែលចូលរួមព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអឺរ៉ុប Euro 2024 ពាក់ព័ន្ធនឹងបញ្ហារើសអើងដោយអ្នកគាំទ្ររបស់ពួកគេ។ ស៊ែប ក្រូអាស៊ី រ៉ូម៉ានី ស្លូវេនី …