បន្ទាប់ពីផ្អាកការប្រកួត 1សប្ដាហ៍ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក កាលពីសប្ដាហ៍មុន លីគកំពូលកម្ពុជា នឹងបន្ដការប្រកួតជុំទី2 សប្ដាហ៍ទី13 នាចុងសប្ដាហ៍នេះ ជាមួយកម្មវិធីរយៈពេល 3ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី22 ដល់ថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2024 ។ សម្រាប់កម្មវិធីប្រកួតនៅថ្ងៃសុក្រនេះ
អានព៌ត័មានកីឡាក្នុងស្រុកផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ក្រុមឡាយហ្វខេត្តព្រះសីហនុ និងត្រូវជួបសមាគមបាល់ទាត់ក្រសួងមហាផ្ទៃ នាវេលាម៉ោង 6ល្ងាច នៅកីឡដ្ឋានឡាយហ្វ ។ កាលពីជើងទី1 ក្រុមទាំងពីរ បានបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា 1-1 នៅកីឡដ្ឋាន អេអាយអេ ខេអឹមអេច ផាក ។ ដូច្នេះចាំមើលជុំទី2 តើក្រុមទាំងពីរ នឹងបន្ដចែកគ្នា 1ពិន្ទុទៀត ឬមានក្រុមទទួលបាន 3ពិន្ទុ?
ក្រឡេកទៅការប្រកួតថ្ងៃទី23 ខែវិច្ឆិកា សុទ្ធតែជាពិសេស ក្នុងនោះក្រុមកំពូលតារាងភ្នំពេញក្រោន នឹងត្រូវជួបក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ(Tiffy Army) ដែលជាក្រុមកំពុងឡើងជើងក្នុងមួយរយៈពេលចុងក្រោយនេះ ។ កាលពីជើងទី1 Tiffy Army បានរងបរាជ័យក្នុងដីទាំងប្រផិតប្រផើយ 1-2 ។ ដូច្នេះការត្រឡប់ទៅប្រកួតលើទឹកដីភ្នំពេញក្រោន ក្នុងជើងទី2 នេះ អ្នកគាំទ្ររំពឹងថា នឹងកាន់តែជក់ចិត្តបន្ថែមទៀត ។
រីឯការប្រកួតនៅថ្ងៃសៅរ៍ 1គូទៀត គឺជំនួបរវាងក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង និងក្រុម ISI ដង្កោសែនជ័យ នៅកីឡដ្ឋានខេត្តស្វាយរៀង ។ ការបើកទ្វារស្វាគមន៍ក្រុមកំពុងឡើងជើងដែលនេះ ត្រូវបានគេរំពឹងល្អមើលដូចគ្នា ដ្បិតកាលពីជើងទី1 ព្រះខ័នរាជស្វាយរៀង បានវាយបកឈ្នះ ISI ដង្កោសែនជ័យ 4-1 បន្ទាប់ពីត្រូវក្រុមម្ចាស់ផ្ទះ រកបានគ្រាប់បាល់នាំមុខ 1គ្រាប់មុន ។
ដោយឡែកនៅថ្ងៃទី24 ខែវិច្ឆិកាវិញ គឺមាន 2គូដូចគ្នា ដោយក្រុមណាហ្គាវើលដ៏ ត្រូវបើកទ្វារកីឡដ្ឋានខេត្តកំពង់ស្ពឺ ទទួលក្រុមវិសាខាវិញម្ដង បន្ទាប់ពីយកឈ្នះក្រៅដី 1-0 កាលពីជើងទី1 និងក្រុមនាគខៀវបឹងកេត ត្រូវជួបក្រុមភ្ញៀវគិរីវង់សុខសែនជ័យ នៅពហុកីឡដ្ឋានជាតិ ក្រោយទទួលបានជ័យជម្នះ 2-1 នៅទឹកដីខេត្តតាកែវ កាលពីជើងទី1 ។
គួរដឹងថា គិតត្រឹមសប្ដាហ៍ទី12 បេក្ខភាព Top-6 បណ្ដោះអាសន្ន នៃលីគកំពូលកម្ពុជា ឆ្នាំ2024/25 គឺមានក្រុមភ្នំពេញក្រោន ឈរកំពូលតារាង មាន 31ពិន្ទុ, វិសាខា ឈរលេខ2 មាន 25ពិន្ទុ, អង្គរថាយហ្គឺរ ឈរលេខ3 មាន 22ពិន្ទុ, ណាហ្គាវើលដ៏ ឈរលេខ4 មាន 21ពិន្ទុ, ព្រះខ័នរាជស្វាយរៀង ឈរលេខ5 មាន 19ពិន្ទុ និងបឹងកេត ឈរលេខ6 មាន 14ពិន្ទុ ស្មើក្រុមកងយោធពលខេមរភូមិន្ទ ដែលឈរលេខរៀងទី7 ដែរ ៕