លោក កាំង សេន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ(CPL) បានចាត់ទុកព្រឹត្តិការណ៍បាល់ទាត់មិត្តភាព រវាងភាគីពាក់ព័ន្ធ កាលពីល្ងាចថ្ងៃទី28 ខែកក្កដា ឆ្នាំ2024 គឺជាកម្លាំងចលករថ្មីមួយ ដើម្បីបុព្វហេតុរួមគ្នាបំផុស និងលើកស្ទួយវិស័យកីឡាបាល់ទាត់ជាតិ ពិសេសលីគកំពូលកម្ពុជាឲ្យកាន់តែរីកចម្រើន ។
អានព៌ត័មានកីឡាក្នុងស្រុកផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ការគូសបញ្ជាក់នេះ បន្ទាប់ពីការប្រកួតមិត្តភាពរវាងភាគីពាក់ព័ន្ធ CPL កាលពីល្ងាចអាទិត្យកន្លងទៅ មានវត្តមានថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំសហព័ន្ធ ថ្នាក់ដឹកនាំក្លិប ដៃគូសហការ និងអ្នកគាំទ្រជាច្រើន បានចូលរួមប្រកួតនៅកីឡដ្ឋាន អេអាយអេ ខេអឹមអេកផាក ប្រកបដោយស្មារតីមិត្តភាព សាមគ្គីភាព និងសប្បាយរីករាយ ។
ចំពោះថ្នាក់ដឹកនាំ ដែលបានចូលរួមប្រកួត និងអបអរសាទរព្រឹត្តិការណ៍នេះ មានដូចជាឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ, ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង ជើងឯកលីគកំពូលកម្ពុជា និងថ្នាក់ដឹកនាំក្លិបផ្សេងៗទៀត ។
លោក កាំង សេន បានបញ្ជាក់ថា កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងប្រមូលផ្ដុំគ្នា បង្រួបបង្រួមគ្នា និងបណ្ដុះស្មារតី រវាងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងផង និងរួមគ្នារុញបាល់ទាត់ ដែលពិបាកនឹងរុញឲ្យធ្វើដំណើរបន្ដិចម្ដងៗ ឆ្ពោះទៅការអភិវឌ្ឍ និងរីកចម្រើន ស្របតាមពាក្យស្លោករបស់ CPL ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងលីគរដូវកាលថ្មី គឺ «លីគខ្លាំង ជម្រើសជាតិខ្លាំង» ។
គួរដឹងថា ការប្រកួតមិត្តភាពរវាងភាគីពាក់ព័ន្ធ CPL នេះ ធ្វើឡើង 2សប្ដាហ៍មុនបើករដូវកាលថ្មី នៃលីគកំពូលកម្ពុជា ឆ្នាំ2024/25 ដែលគ្រោងនឹងចាប់ផ្ដើមការប្រកួតនាថ្ងៃទី10 ខែសីហាខាងមុខ ៕