អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
បុរសវ័យ 53 ឆ្នាំរូបនេះ បានចូលរួមជាមួយ City នៅឆ្នាំ 2016 ឈ្នះជើងឯកសរុប 18 ពាន បូករួមទាំង Premier League 6 លើក និង UEFA Champions League មួយលើក។
កិច្ចសន្យាចាស់របស់ Pep នឹងត្រូវអស់សុពលភាពនៅដំណាច់រដូវកាលនេះ តែអតីតអ្នកចាត់ការ Barcelona រូបនេះ ក៏សម្រេចចិត្តបន្តកិច្ចសន្យាភ្លាមៗក្រោយបរាជ័យបួនប្រកួតទល់នឹង Tottenham Hotspur, Brighton, Sporting Lisbon និង Bournemouth។
លោក Pep Guardiola បាននិយាយថា៖ «ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនអាចចាកចេញបានឡើយនៅពេលនេះ ប្រហែលជាដោយសារចាញ់ 4 ប្រកួតជាប់គ្នា ធ្វើឱ្យខ្ញុំសម្រេចចិត្តបែបនេះ។ នេះជាការកាលៈទេសៈដែលមិនអាចមាននរណាចុះចាញ់ មិនមាននរណាដើរចេញបានឡើយ ចាំបាច់ណាស់ខ្ញុំមានការតាំងចិត្តនឹងជួយក្រុមក្នុងស្ថានភាពបែបនេះ»។
ក្រោមការដឹកនាំរបស់ Pep Guardiola, Manchester City បានក្លាយជាក្លិបបុរសរបស់អង់គ្លេសទីពីរដែលឈ្នះជើងឯកបីក្នុងមួយរដូវកាលបន្ទាប់ពី Sir Alex Ferguson នៅពេលឈ្នះ Premier League, Champions League និង FA Cup។
Manchester City បច្ចុប្បន្នកំពុងឈរលេខ 2 ក្នុងតារាងក្រោយលេងបាន 11 ប្រកួត តាមពីក្រោយក្រុមកំពូលតារាង Liverpool 5 ពិន្ទុ៕