Saturday , November 23 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

អាហ្វហ្គានីស្ថានឈ្នះម៉ាកាវ 9-0 ធ្វើឱ្យកម្ពុជាត្រូវការប្រឹងប្រែងខ្លាំង

ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម 17ឆ្នាំអាហ្វហ្គានីស្ថាន បានឡើងឈរកំពូលតារាងបណ្ដោះអាសន្ន នៃការប្រកួតជម្រុះជើងឯកយុវជនអាយុក្រោម 17ឆ្នាំទ្វីបអាស៊ី(AFC U17 Asian Cup) ឆ្នាំ2025 ពូលB វិញហើយ បន្ទាប់ពីយកឈ្នះក្រុមយុវជន U17 ម៉ាកាវ 9-0 នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) កាលពីរាត្រីថ្ងៃទី23 ខែតុលា។

អានព៌ត័មានកីឡាក្នុងស្រុកផ្សេងៗទៀត

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

ជ័យជម្នះនេះ នាំឲ្យសម្ពាធធ្លាក់លើក្រុមម្ចាស់ផ្ទះកម្ពុជា មុនជួបជាមួយអាហ្វហ្គានីស្ថាន នាថ្ងៃស្អែក ។ ការប្រកួតទី2 ក្នុងពូល អាហ្វហ្គានីស្ថាន នៅតែបន្ដរកគ្រាប់បាល់បានយ៉ាងច្រើន តាមរយៈការស៊ុតបំប៉ោងសំណាញ់ក្រុមយុវជនម៉ាកាវ 9គ្រាប់ បន្ទាប់ពីប្រកួតដំបូង បានយកឈ្នះក្រុមជម្រើសជាតិ U17 ហ្វីលីពីន 8-0 កាលពីដើមសប្ដាហ៍កន្លងទៅ ។ ជ័យជម្នះនេះ នាំឲ្យក្រុមជម្រើសជាតិ U17 អាហ្វហ្គានីស្ថាន ឡើងឈរកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន 6ពិន្ទុស្មើគ្នា ជាមួយក្រុមជម្រើសជាតិ U17 កម្ពុជា ក្រោយឈ្នះ 2ប្រកួតជាប់ដូចគ្នា ។ ប៉ុន្ដែទន្ទឹមជាមួយការប្រកួត 2លើក រកបាន 17គ្រាប់ ដោយរក្សាសំណាញ់ទីមិនឲ្យរបូតគ្រាប់បាល់សូម្បី 1គ្រាប់នេះ បានធ្វើឲ្យអ្នកគាំទ្រក្រុមម្ចាស់ផ្ទះកម្ពុជា ហាក់មានក្ដីបារម្ភ សម្រាប់ការប្រកួតបន្ទាប់ ដែលកម្ពុជា ត្រូវជួបក្រុមខ្លាំង U17 អាហ្វហ្គានីស្ថាន នាថ្ងៃទី25 ខែតុលា ឆ្នាំ2024 នៅកីឡដ្ឋានព្រីនស៍ ផងដែរ ។ នេះគឺជាសម្ពាធមួយ ដែលក្រុមទាំងពីរ ត្រូវការឈ្នះរៀងខ្លួន ដើម្បីធានាកៅអីជុំផ្ដាច់ព្រ័ត្រ ខណៈបើគោព្រជំទង់ ភ្លាត់ចាញ់វិញ នោះនឹងជួបការលំបាកក្នុងការប្រជែងកៅអីវគ្គបន្ដ ។ គួរដឹងថា បច្ចុប្បន្នអាហ្វហ្គានីស្ថាន និងម្ចាស់ផ្ទះកម្ពុជា កំពុងឈរលេខ1 និងលេខ2 ក្នុងពូលB ដោយរកបាន 6ពិន្ទុស្មើគ្នា ហើយនៅសល់ 2ប្រកួតក្នុងដៃរៀងខ្លួន ស្របពេលក្រុមជម្រើសជាតិ U17 បង់ក្លាដេស រកបាន 3ពិន្ទុដំបូង ដើម្បីឈរលេខ3 ក្រោយយកឈ្នះក្រុមជម្រើសជាតិ U17 ហ្វីលីពីន 1-0 ។ សម្រាប់ការប្រកួតបញ្ចប់ពូល 2ថ្ងៃចុងក្រោយ នាថ្ងៃទី25 និងថ្ងៃទី27 ខែតុលាខាងមុខ នឹងប្រព្រឹត្តទៅនៅកីឡដ្ឋានព្រីនស៍ ។ សម្រាប់យុទ្ធនាការប្រកួតជម្រុះជើងឯកយុវជនអាយុក្រោម 17ឆ្នាំប្រចាំទ្វីបអាស៊ីនេះដែរ គឺបែងចែកជា 10ពូល ដើម្បីស្វែងរកក្រុមខ្លាំងៗ 16ក្រុមឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ នៅប្រទេសអារ៉ាប់ប៊ី នាឆ្នាំ2025 ក្នុងនោះក្រុមកំពូលតារាងទាំង 10 នៃពូលនីមួយៗ ព្រមទាំងក្រុមម្ចាស់ផ្ទះ នឹងទទួលបានកៅអីជុំផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិ ខណៈ 5ក្រុមទៀត ត្រូវកំណត់បេក្ខភាពក្រុមចំណាត់ថ្នាក់លេខ2 ល្អជាងគេ 5ក្រុម ក្នុងចំណោមពូលទាំង 10 ឡើងទៅបង្គ្រប់កៅអីជុំផ្ដាច់ព្រ័ត្រ នាឆ្នាំ2025៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ឡាយអិនឃីងលត់កំពង់ស្ពឺ 7-1 មានភាគរយខ្ពស់ទៅវគ្គ ½ ផ្ដាច់ព្រ័ត្រ

ម្ចាស់ផ្ទះឡាយអិនឃីងសៀមរាប មានឱកាសខ្ពស់ឡើងទៅវគ្គ 8 ក្រុមចុងក្រោយ ជើងទី 1 បន្ទាប់ពីយកឈ្នះមន្ទីរ អយក ខេត្តកំពង់ស្ពឺ 7-1 ថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2024 …