អតីតអ្នកចាត់ការក្លិបបិសាចក្រហម Manchester United, Sir Alex Ferguson នឹងចាកចេញពីតំណែងទូតសុច្ឆន្ទៈរបស់ក្លិបនៅដំណាច់រដូវកាលនេះ។ លោក Ferguson ត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈរបស់ Manchester United តាំងពីពេលចូលនិវត្តន៍ពីអាជីពអ្នកចាត់ការនៅឆ្នាំ 2013 ដោយទទួលបានប្រាក់កម្រៃ
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ប្រមាណ 2 លានផោនក្នុងមួយឆ្នាំក្នុងតំណែងនេះ។ ប្រភពពីក្លឹបបាននិយាយថាលោក Ferguson ដែលជាអ្នកចាត់ការជោគជ័យបំផុតរបស់ United តាមរយៈការដឹកនាំឈ្នះពានរង្វាន់ Premier League 13 Champions Leagues ពីរ FA Cup 5 និង League Cup បួនក្នុង នឹងនៅតែស្វាគមន៍ជានិច្ចនៅ Old Trafford ហើយការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយព្រមព្រៀងរៀងខ្លួនបន្ទាប់ពីការសន្ទនាដោយផ្ទាល់រវាង បុរសសញ្ជាតិស្កុតឡេនរូបនេះ និងសហម្ចាស់ក្លិបលោក Sir Jim Ratcliffe កាលពីសប្តាហ៍មុន។ យ៉ាងណាក្តី ប្រធានក្រុមហ៊ុន INEOS លោក Ratcliffe ត្រូវការកាត់បន្ថយការចំណាយបន្ថែមទៀត ដើម្បីទុកទុនដើម្បីវិនិយោគក្លិប។ បុគ្គលិកជាង 250 នាក់រួចមកហើយដែលត្រូវបានបញ្ឈប់ពីការងារ ដោយក្លិបរំពឹងថានឹងអាចសន្សំបានយ៉ាងហោចណាស់ 10 លានផោនក្នុងមួយឆ្នាំ។ កាលពីខែមុន United បានប្រកាសពីការខាតបង់ចំនូលចំនួន 113 លានផោន ពោលគឺកៀកនឹងដែនកំណត់នៃការខាតបង់ចំនួន 115 លានផោនដែលកំណត់ច្បាប់ដោយក្របខ័ណ្ឌ Premier League។ Manchester United បច្ចុប្បន្នកំពុងឈរលេខ 14 នៅ Premier League ខណៈអ្នកចាត់ការបច្ចុប្បន្នលោក Erik ten Hag កំពុងស្ថិតក្នុងសំពាធ ជាពិសេសគឺអនាគតរបស់បុរសសញ្ជាតិហូឡង់រូបនេះអាចនឹងត្រូវដឹងក្រោយជំនួបទល់នឹង Brentford ចុងសប្តាហ៍នេះ៕