Saturday , January 18 2025

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

អង់គ្លេស​តែងតាំងលោក Thomas Tuchel ជាគ្រូបង្វឹកក្រុមជម្រេីសជាតិ

អតីតអ្នកចាត់តោខៀវ Chelsea លោក Thomas Tuchel បានឈានដល់កិច្ចព្រមព្រៀងហើយដើម្បីក្លាយជាអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស។ បុរសសញ្ជាតិអាល្លឺម៉ង់រូបនេះ នឹងក្លាយជាអ្នកចាត់ការមិនមែនជនជាតិអង់គ្លេសទីបីដែលដឹកនាំក្រុមជម្រើសជាតិ បន្ទាប់ពីលោក Sven-Goran Eriksson ជនជាតិស៊ុយអែត និង Fabio

អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

Capello ជនជាតិអ៊ីតាលី។ អង់គ្លេសមិនមានអ្នកចាត់ការពេញសិទ្ធិឡើយតាំងពីការចាកចេញរបស់លោក Gareth Southgate ក្រោយអង់គ្លេសចាញ់អេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រ Euro 2024។ លោក Lee Carsley នឹងនៅតែបន្តដឹកនាំអង់គ្លេសបណ្តោះអាសន្នដដែលសម្រាប់ការប្រកួតនៅក្របខណ្ឌ UEFA Nations League ពីរប្រកួតចុងក្រោយទល់នឹងក្រិក និងសាធារណរដ្ឋអៀកឡង់នៅខែវិច្ឆិកាខាងមុខ ខណៈលោក Thomas Tuchel នឹងចូលកាន់តំណែងក្រោយពេលនោះ។ គោលដៅការងាររបស់វ័យ 51 ឆ្នាំរូបនេះ គឺដឹកនាំអង់គ្លេសឆ្លងវគ្គជម្រុះ ឱ្យមានកៅអីនៅបាល់ទាត់ពិភពលោក 2026 ដែលរៀបចំនៅអាមេរិក កាណាដា និងម៉ិកស៊ិក។ លោក Tuchel ជាមនុស្សដែលស៊ាំនឹងការងារនៅអង់គ្លេសស្រាប់ បន្ទាប់ពីលោកធ្លាប់ដឹកនាំ Chelsea នៅចន្លោះឆ្នាំ 2021 ដល់ 2022។ ត្រឹមរយៈពេលខ្លីអតីតអ្នកចាត់ការ PSG រូបនេះបានដឹកនាំ Chelsea ឈ្នះជើងឯក Champions League, FIFA Club World Cup និង UEFA Super Cup មុនពេល Chelsea ដកតំណែង៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ជើងឯកពិភពលោក Kyren Wilson ឡើងវគ្គ 8 នាក់ចុងក្រោយស្នូកឃ័រ Masters

​ជើងឯកស្នូកឃ័រពិភពលោក Kyren Wilson បានបន្តដំណើរឡើងវគ្គ 8 នាក់ចុងក្រោយហើយនៃព្រឹត្តិការណ៍ស្នូកឃ័រជើងឯក Masters ក្រោយយកឈ្នះកីឡាករចិន Zhang Anda 6-4 ហ្វ្រេម។ ​កីឡាករអង់គ្លេស Kyren Wilson …