លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Lewandowski ត្រៀមផ្ទេរទៅ Barcelona ពី Bayern ក្នុងតម្លៃខ្លួន50លានអឺរ៉ូ

ខ្សែ​ប្រយុទ្ធ Robert Lewandowski នឹង​ត្រូវ​បំពេញ​ការ​ផ្ទេរ​របស់​គេ​ទៅកាន់​ក្លិប Barcelona នៅ​សប្តាហ៍​នេះ ក្រោយពី​ក្លិប Bayern Munich បា​ន​ទទួល​យក​សំណើដោយ​ផ្ទាល់​មាត់ ​លើ​តម្លៃ​ខ្លួន​50លានអឺរ៉ូ (ស្មើនឹង​50,5លាន​ដុល្លារអាមេរិក) សម្រាប់​ខ្សែ​ប្រយុទ្ធ​វ័យ​33​ឆ្នាំ​រូបនេះ​។ ការ​ចរ​ចា​នានា បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា​កាល​ពីថ្ងៃ​សុក្រ

ខណៈ​ដែល​ក្លិប Bayern បច្ចុប្បន្នបាន​ត្រៀម​ខ្លួន​រួច​រាល់​ក្នុងការ​បាត់​បង់​ខ្សែ​ប្រយុទ្ធ​​ឆ្នើម​របស់​ពួក​គេ ជា​មួយនឹង​តម្លៃ​ខ្លួន50លាន​អឺរ៉ូ បើ​បូក​ទាំង​ប្រាក់​ឧបត្ថម្ភ​នានា​។ Lewandowski បាន​ស៊ុត​បាល់បញ្ចូល​ទី​50គ្រាប់ ក្នុងការ​ប្រកួត46​លើក​កាល​ពី​រដូវ​កាល​មុន ខណៈ​ដែល​រូប​គេ​បាន​ជួយ​ឲ្យ​ក្រុម Bayern ឈ្នះ​បាន​​ក្រប​ខ័ណ្ឌ Bundesliga 10​លើក​ជាប់​ៗ​គ្នា​។ ក្លិប Barca បាន​និយាយ​ថា ការ​ផ្ទេរ​នេះ គឺ​រង់​ចាំ​តែ​កីឡាករ Lewandowski ឆ្លង​ផុត​ការ​ពិនិត្យ​សុខភាព និង​ចុះ​កុង​ត្រា​ប៉ុណ្ណោះ​។​ លោក Herbert Hainer ដែល​បានប្រកាស​ពីការ​ផ្ទេរ​នេះ កាលពី​ថ្ងៃសៅរ៍ បាននិយាយ​ថា៖ «វា​គឺ​ជា​រឿង​ដ៏ល្អ​ក្នុង​ការ​មាន​ភាព​ច្បាស់​លាស់​សម្រាប់​រាល់​ភាគី​ទាំង​អស់​។ យើង​បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​ដោយផ្ទាល់​មាត់​ជាមួយ​នឹងក្លិប Barcelona​​។ Robert គឺ​ជា​កីឡាករ​ដ៏អស្ចារ្យ​ម្នាក់ ហើយ​រូប​គេ​បាន​ឈ្នះ​គ្រប់​ពាន​ទាំ​ងអស់​ជាមួយ​នឹង​យើង​។ យើង​ពិត​ជា​ដឹង​គុណ​ដល់រូប​គេ​ខ្លាំង​ណាស់​»​​៕

កុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188ASIA!

ប្រភព​ព័ត៌​មាន៖ The Guardian

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Liverpool អាចយកគ្រូ Feyenoord លោក Arne Slot ជំនួស Jurgen Klopp

អ្នកចាត់ការរបស់ក្លិបហូឡង់ Feyenoord លោក Arne Slot បានក្លាយជាបេក្ខភាពឈានមុខគេដែលអាចមកជំនួសតំណែងលោក Jurgen Klopp ដឹកនាំហង្សក្រហម Liverpool។ លោក Jurgen Klopp បានប្រកាសកាលពីខែមករាថាលោកនឹងចាកចេញពី Liverpool …