លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ប្រធានក្លិបអង្គរថាយហ្គឺរថា កីឡដ្ឋានថ្មីរបស់ខ្លួន នឹងក្លាយជា Smart Stadium ទី1

កីឡដ្ឋានរបស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ គ្រោងនឹងដំណើរសាងសង់នាចុងខែវិច្ឆិកាខាងមុខ ដោយប្រើប្រព័ន្ធកីឡដ្ឋានឆ្លាតវៃ(Smart Stadium) ឬកីឡដ្ឋានឌីជីថលដំបូងគេនៅកម្ពុជា ។ នេះបើតាមការបញ្ជាក់របស់ប្រធានក្លិបលោក Akihiro Kato បន្ទាប់ពីក្លិបបានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន

Wonderpass Technology ដើម្បីសហការសាងសង់កីឡដ្ឋានឆ្លាតវៃនេះ កាលពីចុងសប្ដាហ៍កន្លងទៅ ។

បុរសជនជាតិជប៉ុនរូបនេះ បានឲ្យដឹងថា កីឡដ្ឋានបានសម្រេចប្លង់មេរួចហើយ នៅឡើយរង់ចាំដំណើរការសាងសង់ជាផ្លូវការ ដើម្បីឲ្យទាន់លីគរដូវកាលថ្មី នាខែសីហា ឆ្នាំ2024 ។ ទន្ទឹមជាមួយការត្រៀមបើកការដ្ឋានសាងសង់ ក្លិបក៏សម្រេចចាប់ដៃជាមួយក្រុមហ៊ុន Wonderpass Technology ដើម្បីសាងសង់នូវ Smart Stadium ដែលនឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន សម្រាប់អ្នកទស្សនា បន្ទាប់ពីការសាងសង់រួច ។ 

ជាមួយគ្នា លោក ទុយ ចាន់តារា នាយកក្រុមហ៊ុនដៃគូ បានសម្ដែងនូវក្ដីសោមនស្សរីករាយ ចំពោះការចាប់ដៃជាមួយអង្គរថាយហ្គឺរ ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកទស្សនា ទាំងការបញ្ជាទិញសំបុត្រ ក៏ដូចជាអាហារ និងភេសជ្ជៈ កំឡុងទស្សនាការប្រកួតជាដើម ។ លើសពីនេះ ក្រុមហ៊ុនក៏នឹងផ្ដល់នូវផ្ទាំង LED ដើម្បីផ្សាយបន្ដផ្ទាល់ការប្រកួត និងកម្មវិធីទូរស័ព្ទដៃ សម្រាប់សម្រួលដល់ការបញ្ជាទិញនានា នៅកីឡដ្ឋានរបស់ក្លិបអង្គរថាយហ្គឺរផងដែរ ។ 

គួរដឹងថា គម្រោងកីឡដ្ឋានរបស់ក្លិបអង្គរថាយហ្គឺរ នឹងសាងសង់លើផ្ទៃដីទំហំ 3ហិកតា ក្នុងចំណោមដីទំហំ 5 ហិកតា ដែលធ្វើដំណើរប្រមាណ ១៥នាទីពីកណ្ដាលក្រុងសៀមរាប ។ បន្ទាប់ពីសាងសង់រួច អង្គរថាយហ្គឺរ ក៏គ្រោងអញ្ជើញក្លិបធំៗមួយចំនួន មកពីថៃ និងជប៉ុន ដើម្បីចូលរួមប្រកួតពានរង្វាន់មិត្តភាពអន្ដរជាតិមួយ ក្នុងគោលបំណងអបអរសាទរសមិទ្ធផលថ្មី និងផ្សព្វផ្សាយពីកីឡដ្ឋានឆ្លាតវៃស្ដង់ដារអន្ដរជាតិលើកដំបូង នៅទឹកដីខេត្តសៀមរាបនេះផងដែរ ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah

ប្រធានក្រុម Real Madrid, Nacho បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 23 ឆ្នាំឈ្នះពានសរុប 26 ដែលរួមមានជើងឯកក្លិបអឺរ៉ុប 6 លើក។ ខ្សែការពារអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាល …