លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

លីគកម្ពុជាសប្ដាហ៍ទី 8 ម្ចាស់ផ្ទះឈ្នះទាំង 5 ខណៈ 4ប្រកួតមានលទ្ធផល 2-1 ដូចគ្នា

លទ្ធផលការប្រកួតសប្ដាហ៍ទី8 នៃលីគកំពូលកម្ពុជា កាលពីចុងសប្ដាហ៍​កន្លងទៅ ហាក់ដូចណាត់គ្នាទុក ដ្បិត ក្រុមម្ចាស់ផ្ទះឈ្នះទាំងអស់ ពិសេសការប្រកួត 4គូ នៅល្ងាចថ្ងៃទី22 ខែតុលាម្សិលមិញ សុទ្ធតែបញ្ចប់ក្នុងលទ្ធផល 2-1 បន្ទាប់ពីភ្នំពេញក្រោន យកឈ្នះក្រុមភ្ញៀវព្រៃវែងអេហ្វស៊ី 3-1 កាលពីថ្ងៃសៅរ៍។ សម្រាប់លទ្ធផលការប្រកួតនៅថ្ងៃអាទិត្យ

ដែលទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រនោះ គឺមានកំពូលតារាងព្រះខ័នរាជស្វាយរៀង បានទទួល 3ពិន្ទុដ៏ពិបាកបន្ថែមពីក្រុមភ្ញៀវគិរីវង់ បន្ទាប់ពីក្រុមទាំងពីរ រក្សាលទ្ធផល 1-1 នៅវគ្គទី1 ហើយការប្រកួតបានអូសបន្លាញចុងម៉ោង ទើបក្រុមម្ចាស់ផ្ទះ ទទួលបាន 1គ្រាប់បន្ថែម ដោយគ្រាប់បាល់ចូលទីខ្លួនឯងរបស់កីឡាករគិរីវង់ Yannick Francois នៅនាទី90+5 ។

ចំណែកក្រុម ISI ដង្កោសែនជ័យវិញ បានបង្កភាពភ្ញាក់ផ្អើល ដោយបានយកឈ្នះក្រុមនាគខៀវបឹងកេត 2-1 ដូចគ្នា ។ ជំនួបដ៏ជក់ចិត្តនេះ ម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ បាននាំមុខ 1គ្រាប់មុន នៅវគ្គទី1 មុនកីឡាករ Golubovic Stefan រកបានគ្រាប់តាមស្មើឲ្យបឹងកេត នៅនាទី54 ត្រូវបានកីឡាករ Ndongo Louis Silly រកបានគ្រាប់ទី2 របស់ខ្លួន និងជាគ្រាប់ជ័យជម្នះឲ្យក្រុម ISI ដង្កោសែនជ័យ នៅនាទី72 តែម្ដង ។

រីឯក្រុមក្រុមវិសាខា ក៏រកបាន ៣ពិន្ទុពីក្រុមភ្ញៀវអង្គរថាយហ្គឺរទាំងប្រផិតប្រផើយ។ ជំនួបដ៏ស្វិតស្វាញនេះ កីឡាករ Blasco Llorens Victor បានទាត់បាល់ចេញពីជ្រុង ហើយចូលទី ជួយឲ្យអង្គរថាយហ្គឺរ នាំមុខម្ចាស់ផ្ទះ 1គ្រាប់មុន នៅនាទី65 បន្ទាប់ពីក្រុមទាំងពីរក្សាលទ្ធផល 0-0 នៅវគ្គទី1 ។ បន្ទាប់មកវិសាខា ក៏ចាប់ផ្ដើមដាក់សម្ពាធកាន់តែខ្លាំង រហូតរកបានគ្រាប់តាមស្មើដោយកីឡាករ Takumu Nishihara នៅនាទី89 និងគ្រាប់ទី2 ធ្វើសម្រេចដោយ ស៊ិន សុផណាត់ នៅនាទី90+10 ។

ដោយឡែកក្រុមណាហ្គាវើលដ៏ បានបញ្ចប់កំណត់ត្រាមិនស្គាល់ឈ្នះលើទឹកដីខ្លួន បន្ទាប់ពីយកឈ្នះក្រុមកងយោធពលខេមរភូមិន្ទ 2-1 នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ។ ជំនួបជើងទី1 នេះ ស៊ុះ ស៊ូហាណា បានជួយឲ្យណាហ្គាវើលដ៍ នាំមុខក្រុមភ្ញៀវ 1គ្រាប់មុន នៅវគ្គទី1 ។ បន្ទាប់មកទើបកីឡាករ Tetsuaki Misawa រកបានគ្រាប់តាមស្មើឲ្យក្រុមកងយោធពលខេមរភូមិន្ទវិញ នៅនាទី៦៣ តែនៅចុងម៉ោង កីឡាករ Bektur Amangeldiev ក៏រកបានគ្រាប់ទី2 ឲ្យក្រុមម្ចាស់ផ្ទះ នៅនាទី90+3 ដើម្បីស្គាល់ជ័យជម្នះលើកដំបូង លើទឹកដីកំពង់ស្ពឺតែម្ដង ។

តាមរយៈលទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ ដែលក្រុមម្ចាស់ផ្ទះឈ្នះទាំង 5ប្រកួតនេះ គេឃើញក្រុមព្រះខ័នរាជស្វាយរៀង បានរក្សាកំណត់ត្រាឈ្នះ 8ប្រកួតជាប់គ្នា រកបាន 24ពិន្ទុ ស្របពេលក្រុមភ្នំពេញក្រោន បន្ដប្រដេញពីក្រោយយ៉ាងប្រកៀកប្រកិត ដោយមាន 21ពិន្ទុ នាំមុខគូប្រជែងក្រុមវិសាខា ដែលឡើងមកឈរលេខ3 មាន 15ពិន្ទុ ខណៈបឹងកេត ធ្លាក់ទៅឈរលេខ4 មាន 13ពិន្ទុ គ្រាដែលក្រុម ISI ដង្កោសែនជ័យ មាន 10ពិន្ទុ ស្មើក្រុមកងយោធពលខេមរភូមិន្ទ និងព្រៃវែងអេហ្វស៊ី នាំមុខក្រុមណាហ្គាវើលដ៍ ដែលទើបរកបាន 8ពិន្ទុប៉ុណ្ណោះ ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah

ប្រធានក្រុម Real Madrid, Nacho បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 23 ឆ្នាំឈ្នះពានសរុប 26 ដែលរួមមានជើងឯកក្លិបអឺរ៉ុប 6 លើក។ ខ្សែការពារអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាល …