លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ទស្សនៈគ្រូបង្វឹកកម្ពុជា និងប៉ាគីស្ថាន មុនជួបគ្នាជើងទី 1 យប់នេះ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិប៉ាគីស្ថាន នាវេលាម៉ោង 7យប់ថ្ងៃទី12 ខែតុលានេះ ក្នុងវគ្គជម្រុះឋបម ជើងទី1 នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ មុនការប្រកួតគ្រូបង្វឹកក្រុមទាំងពីរ សុទ្ធតែបានបង្ហាញពីការតាំងចិត្ត និងការត្រៀមខ្លួនរួចរាល់

ចំពោះការប្រកួតដ៏សំខាន់នេះ ។ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់ថា ទោះបីមានកីឡាករថ្មីមួយចំនួន តែពួកគេទាំងអស់គ្នាបានយល់ដឹងនូវអ្វីដែលជាទំនួលខុសត្រូវរបស់ខ្លួន ពិសេសពួកគេមានចំណង់ដូចគ្នា សម្រាប់អ្នកគាំទ្រ និងប្រទេសជាតិ ។ លោកសង្ឃឹមថា ក្រុមខ្លួននឹងធ្វើឲ្យបានល្អបំផុត ដើម្បីផ្ដល់នូវភាពរីករាយដល់អ្នកគាំទ្រក្រុមគោព្រៃកម្ពុជាទាំងអស់គ្នា ។

ពាក់ព័ន្ធកីឡាករថ្មី Yudia Ogawa និង Privat លោកថា ពួកគេសុទ្ធតែមានគុណសម្បត្តិទាំងក្នុង និងក្រៅទីលាន ។ អ្នកទាំងពីរ ស្គាល់មិត្តរួមក្រុម និងវប្បធម៌បានយ៉ាងល្អ ហើយពួកគេមានការវៃឆ្លាត ឆាប់រហ័ស និងចេះថែទាំសុខភាព និងរាង្គកាយរបស់ខ្លួនបានយ៉ាងល្អប្រសើរ ។ លើសពីនេះ ពួកគេក៏បាននាំយកមកនូវផលវិជ្ជមានយ៉ាងច្រើនដល់ក្រុម ដូចជាការជួយផ្ដល់យោបល់ និងមើលថែមិត្តរួមក្រុមទៀតផង ។

ដោយឡែកលោក Stephen Constantine គ្រូបង្វឹកក្រុមជម្រើសជាតិប៉ាគីស្ថាន បានបង្ហាញការគោរព ចំពោះក្រុមគោព្រៃកម្ពុជា ទោះបីលោកបានដាក់គោលដៅកែប្រែមុខមាត់ថ្មី បន្ទាប់ពីធ្លាប់បរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិកម្ពុជាក៏ដោយ ។ លោកយល់ថា កម្ពុជាគឺជាក្រុមអាជីពមួយ ដែលមានទាំងកីឡាករ និងគ្រូបង្វឹក ។ ម្យ៉ាងប៉ាគីស្ថាន ធ្លាប់ជួបកម្ពុជា 2ដងរួចមកហើយ ។ ប៉ុន្ដែលោកថា នឹងធ្វើឲ្យអ្នកគាំទ្រឃើញមុខមាត់ថ្មីរបស់ខ្លួន ក្នុងការប្រកួតនេះ ។

គួរដឹងថា កម្ពុជា និងប៉ាគីស្ថាន បានចាប់ឆ្នោតជួបគ្នាក្នុងពានរង្វាន់ FIFA World Cup 2026 វគ្គជម្រុះជុំទី១ ប្រចាំទ្វីបអាស៊ី ដោយក្រុមទាំងពីរ ត្រូវជួបគ្នា ២ជើង ដើម្បីស្វែងរកក្រុមឈ្នះឡើងទៅជុំបន្ទាប់ ។ បន្ទាប់ពីការប្រកួតជើងទី1 នៅរាជធានីភ្នំពេញយប់នេះ កម្ពុជា នឹងត្រូវធ្វើដំណើរទៅជួបប៉ាគីស្ថានវិញម្ដង នៅជើងទី2 នាថ្ងៃទី17 ខែតុលា ឆ្នាំ2023 ខាងមុខ ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah

ប្រធានក្រុម Real Madrid, Nacho បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 23 ឆ្នាំឈ្នះពានសរុប 26 ដែលរួមមានជើងឯកក្លិបអឺរ៉ុប 6 លើក។ ខ្សែការពារអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាល …