Wednesday , April 24 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Benzema ត្រូវបានកៅអីឲ្យចូលក្រុមបារាំងវិញ សម្រាប់ Euro ឆ្នាំ2020

ខ្សែ​​ប្រយុទ្ធ Karim Benzema របស់​ក្លិប Real Madrid ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ក្នុងក្រុម​ជម្រើស​ជាតិ​បារាំង សម្រាប់​ព្រឹត្តិការណ៍ Euro ឆ្នាំ​2020 ក្រោយពី​អវត្តមាន​ជិត​៥ឆ្នាំ​ ខណៈ​ដែល​នេះ​គឺ​ជា​ការ​សម្រេចចិត្ត​ដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ ពី​គ្រូបង្វឹក​លោក Didier Deschamps កាលពីថ្ងៃ​អង្គារ​។

Benzema ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២៩គ្រាប់ ក្នុង​រាល់​យុទ្ធនាការ​ទាំង​អស់​សម្រាប់ Real Madrid នៅ​រដូវ​កាល​នេះ មិន​ធ្លាប់​បាន​ចូល​លេង​ឲ្យ​ប្រទេស​របស់​គេ​សោះ បើ​គិត​ចាប់​តាំងពីឆ្នាំ​2015 ក្រោយពី​មាន​រឿង​អាស្រូវ​លើ​ការ​គំរាម​ទារប្រាក់ ដែលនាំ​ឲ្យ​រូប​គេ​ត្រូវ​ឡើង​តុលាការ​នៅ​ខែ​តុលា​។ កីឡាករ​រូបនេះ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា បាន​ចូល​រួម​ក្នុងការ​ជំ​រិត​ទារ​ប្រាក់​ពី​ខ្សែ​បម្រើ Mathieu Valbuena វ័យ​៣៦​ឆ្នាំ តាម​រយៈ​ការ​គំ​រាម​បញ្ចេញ​វីដេអូ​ស៊ិក​ជា​សាធារណៈ ក្នុងឆ្នាំ​២០១៥ ប៉ុន្តែ ខ្សែ​​ប្រយុទ្ធ​រូបនេះ បាន​រក្សា​ការ​តវ៉ា​ថា មន្ត្រី​ប៉ូលិស​ម្នាក់ បាន​ប្រើប្រាស់​វិធី​សាស្ត្រ​មិន​ស្មោះ​ត្រង់ ដើម្បី​ទាញ​រូប​គេ​ឲ្យ​ធ្លាក់​ចូល​ក្នុង​ស្ថាន​ភាព​នេះ​។ ក្រោយពី​បានបញ្ជាក់​​ថា Benzema ពិត​ជា​ស្ថិតក្នុង​​ក្នុងក្រុម​របស់​ខ្លួន លោក Didier Deschamps គ្រូបង្វឹកនៃក្រុម​ជម្រើស​ជាតិ​បារាំង បាន​និយាយ​ថា៖ «រឿងដ៏សំខាន់​បំផុត គឺ​ការ​គិត​ពី​បច្ចុប្បន្ន និង​ទៅអនា​គត​»​។ Benzema វ័យ​៣៣ឆ្នាំ បាន​ស៊ុត​បាល់បញ្ចូល​ទី​២៧​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​៨១លើក​សម្រាប់​ក្រុម​ជម្រើស​ជាតិ​បារាំង៕

ក្រុម​ជម្រើស​ជាតិ​បារាំង

អ្នក​ចាំ​ទី៖ Hugo Lloris (Tottenham), Mike Maignan (Losc), Steve Mandanda (Marseille)

ខ្សែ​ការ​ពារ៖ Lucas Digne (Everton), Leo Dubois (Lyon), Lucas Hernandez (Bayern Munich), Presnel Kimpembe (PSG), Jules Kounde (Sevilla), Clement Lenglet (Barcelona), Benjamin Pavard (Bayern Munich), Raphael Varane (Real Madrid), Kurt Zouma (Chelsea)

ខ្សែ​បម្រើ៖ N’Golo Kante (Chelsea), Thomas Lemar (Atletico Madrid), Paul Pogba (Manchester United), Adrien Rabiot (Juventus), Moussa Sissoko (Tottenham), Corentin Tolisso (Bayern Munich)

ខ្សែ​ប្រយុទ្ធ៖ Wissam Ben Yedder (Monaco), Karim Benzema (Real Madrid), Kingsley Coman (Bayern Munich), Ousmane Dembele (Barcelona), Olivier Giroud (Chelsea), Antoine Griezmann (Barcelona), Kylian Mbappe (PSG), Marcus Thuram (Borussia Monchengladbach)

ប្រភព​ព័ត៌មាន៖ Channel News Asia

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Liverpool ឡើងកំពូលតារា Premier League ក្រោយ Man City និង Arsenal ស្មើគ្នា

ក្រុមកាំភ្លើងធំ Arsenal បានបង្ហាញថាខ្លួនជាបេក្ខភាពប្រជែងជើងឯកដ៏មានសក្តានុពលដោយបានធ្វើឱ្យក្រុមការពារតំណែងជើងឯក Manchester City បានបញ្ចប់ក្នុងលទ្ធផលស្មើ 0-0 កាលពីថ្ងៃអាទិត្យនៅកីឡដ្ឋាន Etihad ដែលបានបើកផ្លូវឱ្យហង្សក្រហម Liverpool ឡើងកាន់កាប់កំពូលតារាងនៃក្របខណ្ឌ English