Saturday , April 20 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Leicester ផ្តួល Chelsea ដើម្បីលើកពាន FA Cup ជាលើកដំបូង

Leicester City បាន​ឈ្នះ​ពាន​ FA Cup ជាលើក​ដំបូង ក្នុង​ប្រវត្តិ​សាស្ត្រ​រយៈពេល​១៣៧​ឆ្នាំ​របស់​ក្លិប​នេះ កាលពីថ្ងៃ​សៅរ៍ ខណៈ​ដែលគ្រាប់​បាល់​ស៊ុត​ពី​ចម្ងាយ​យ៉ាងល្អ​របស់ខ្សែ​បម្រើ Youri Tielemans បាន​ផ្តួល​ក្រុម Chelsea ក្នុង​លទ្ធ​ផល ១-០ នៅ​ពីមុខ​អ្នក​គាំទ្រ​ចំនួន​២២០០០នាក់ នា​កីឡដ្ឋាន Wembley​។ ​

អ្ន​ក​គាំទ្រ​ដ៏ច្រើន​បំផុតក្នុង​ព្រឹត្តិការណ៍​កីឡា ក្នុង​ប្រទេស​អង់គ្លេស បើ​គិ​ត​ចាប់​​តាំង​ពីការ​ផ្ទុះ​ការ​ឆ្លង​រាតត្បាត​នៃ​វីរុស​កូរ៉ូ​ណា កាល​ពី​រយៈពេល​១៤​ខែមុន បាន​មើលឃើញ​ពីគ្រាប់​បាល់​កាត់សេចក្តីក្នុង​ការ​ឈ្នះ​ពាន នៅពេល​ដែល​ខ្សែ​បម្រើ​អន្តរ​ជាតិ​បែលហ្ស៊ិក Tielemans បាន​ស៊ុត​បាល់​ចូល​ជ្រុង​ម្ខាង​យ៉ាងល្អនៅនាទី ទី​៦៣​។ អ្នក​ចាំទី Kasper Schmeichel បាន​សង្គ្រោះ​បាល់​យ៉ាង​ល្អ​ចំនួន​១​គ្រាប់ ដើម្បី​រា​រាំង​គ្រាប់បាល់​ពី​ខ្សែ​បម្រើ Mason Mount នៅ​ជិត​បញ្ចប់​ការ​ប្រកួត ហើយ​ក្រុម Chelsea បាន​គិត​ថា ខ្លួន​បាន​រក​គ្រាប់​បាល់​តាមស្មើ​ទៅហើយ មុន​ពេល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​បាល់ Offside ក្រោយ​ពីការពិនិត្យ​តាម​ប្រព័ន្ធ​វីដេ​អូ​ជំនួយ​ការ​អាជ្ញា​កណ្តាល (VAR)​។ រយៈពេល​៥​ឆ្នាំ ក្រោយពី Leicester បាន​បង្កើត​ការ​ភ្ញាក់​ផ្អើល​ក្នុងក្រប​ខ័ណ្ឌ Premier League តាមរយៈការ​ក្លាយ​ជាម្ចាស់​ជើង​​ឯក​ពាន​រង្វាន់លីក​នេះ បច្ចុប្បន្ន​ពួក​គេ បាន​ឈ្នះ​ពាន​ដ៏​ធំ​មួយ​ផ្សេង​ទៀត​​របស់​អង់​គ្លេស ជាលើក​ដំបូង​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ហ្សកហ្ស៊ី បានលេង Euro លើកដំបូង ក្រោយឈ្នះក្រិកដោយបាល់ប៉េណាល់ទី

ក្រុមបាល់ទាត់ជម្រើសជាតិហ្សកហ្ស៊ីបានសរសេរប្រវត្តិសាស្រ្តបាល់ទាត់ថ្មីរបស់ខ្លួន ក្រោយទទួលបានកៅអីចូលរួមការប្រកួតបាល់ទាត់អឺរ៉ុបជាលើកដំបូងតាមរយៈជ័យជំនះលើក្រុមក្រិកដោយបាល់ 11 ម៉ែត្រកាត់សេចក្តី។ កីឡាករបម្រុងរបស់ហ្សកហ្ស៊ី Nika Kvekveskiri គឺជាអ្នកស៊ុតគ្រាប់បាល់ 11 ម៉ែត្រចុងក្រោយកំណត់ជ័យជំនះឱ្យ