ខ្សែប្រយុទ្ធមុខស្រស់ លឹម ពិសុទ្ធ របស់ក្លិបភ្នំពេញក្រោន បានបញ្ជាក់ថា រូបគេនៅតែមានក្តីសង្ឃឹមថា អាចចូលរួមជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម23ឆ្នាំ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ2022 ក្រោយពីបញ្ហារបួសរបស់គេស្ទើរតែជាសះស្បើយ100ភាគរយ។ កីឡាករវ័យក្មេងរូបនេះ បានបង្ខំចិត្តដកខ្លួនចេញពីការ
ប្រមូលផ្តុំហ្វឹកហាត់ក្នុងក្រុមអាយុក្រោម23ឆ្នាំរបស់កម្ពុជា សម្រាប់ការត្រៀមខ្លួនប្រកួត ជើងឯកយុវជនអាស៊ាន AFF U23 Championship ឆ្នាំ2022 កាលពីខែកុម្ភៈកន្លងទៅថ្មីៗនេះនៅរាជធានីភ្នំពេញ។ ក្រោយពិនិត្យ និងតាមដានយ៉ាងយកចិត្តទុកដាក់ រូបគេត្រូវបានធ្វើការវះកាត់ ដោយសាររបួសបែកទ្រនាប់ជង្គង់ជើងខាងឆ្វេង និងត្រូវអវត្តមាន2ទៅ3ខែ។ យ៉ាងណាមកទល់ពេលនេះ គឺជាង2ខែមកហើយសម្រាប់ការព្យាបាល ស្របពេលសាមីខ្លួនប្រាប់ថា បានធូរស្រាលប្រមាណ90ភាគរយ គិតត្រឹមថ្ងៃទី19 ខែមេសា ឆ្នាំ2022។
កីឡាករវ័យ 20ឆ្នាំរូបនេះបានប្រាប់ព័ត៌មានក្នុងស្រុកមួយថា៖ «ខ្ញុំបានចូលហាត់វិញហើយ ដោយគិតមកទល់ពេលនេះគឺធូរស្បើយប្រហែល90%ដែរហើយ។ ខ្ញុំប្រហែលជាអាចចូលលេងវិញបាននៅសប្ដាហ៍នេះ តែអាស្រ័យលើគ្រូបង្វឹក គាត់ដាក់លេង ឬមិនដាក់»។
ក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូល B រួមជាមួយនឹងក្រុមជម្រើសជាតិថៃ ម៉ាឡេស៊ី សិង្ហបុរី និងឡាវ។ ក្រុមដែលមានរហស្សនាមថា គោព្រៃមួយនេះ នឹងត្រូវប្រកួតជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិឡាវ ក្នុងការប្រកួតបើកឆាករបស់ខ្លួននៅថ្ងៃទី9 ខែឧសភា មុននឹងត្រូវជាមួយនឹងក្រុមជម្រើសជាតិសិង្ហបុរី ក្នុងរយៈពេល2ថ្ងៃក្រោយមក។ កម្ពុជា នឹងត្រូវជួបជាមួយនឹងក្រុមខ្លាំងប្រចាំពូល ថៃ និងម៉ាឡេស៊ី នៅថ្ងៃទី14 និងទី16 ខែឧសភា ដើម្បីបញ្ចប់យុទ្ធនាការវគ្គចែកពូលរបស់ពួកគេ ខណៈដែលក្រុមឈរលេខ1 និងលេខ2ក្នុងពូល នឹងឈានទៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រនៃយុទ្ធនាការនេះ៕
កុំខកខានហាងឆេងភ្នាល់កីឡាល្អបំផុតនៅ 188BET!