លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ការចូលរួមរបស់ Yudai Ogawa ជាមួយគោព្រៃកម្ពុជា ទទួលការសាទរខ្លាំង

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី06 ខែតុលានេះ បានប្រកាសស្វាគមន៍កីឡាករជនជាតិជប៉ុន Yudai Ogawa ចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា ។ ដំណឹងដ៏រំភើបនេះ បានធ្វើឲ្យអ្នកគាំទ្រមានភ្ញាក់ផ្អើលជាខ្លាំង ហើយក៏បានទទួលការអបអរសាទរភ្លូកទឹកភ្លូកដីពីសំណាក់អ្នកស្នេហាវិស័យកីឡា

បាល់ទាត់ជាតិផងដែរតាមរយៈបណ្ដាញសង្គមនានា ពិសេសលើបណ្ដាញសង្គមផ្លូវការរបស់សហព័ន្ធ អ្នកគាំទ្រសម្ដែងការសាទរ  និងពេញចិត្ត ចំពោះការសម្រេចចិត្តរបស់សហព័ន្ធ ដ្បិតនេះគឺជាអ្វីដែលពួកគេចង់ឃើញ ដើម្បីជំរុញក្រុមជម្រើសជាតិកម្ពុជា ឆ្ពោះទៅការប្រកួតប្រជែងថ្មីលើឆាកអន្ដរជាតិ ដោយមិនចំពោះតែ Yudai Ogawa ម្នាក់នោះទេ ពោលគឺអ្នកគាំទ្រចង់ឃើញមានកីឡាករបរទេសល្អៗចូលសញ្ជាតិ និងជួយជម្រើសជាតិជាយូរមកហើយ ។

គួរដឹងថា មុនឈានដល់ការបើកទំព័រសករាជថ្មី សម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជា ដែលមានកីឡាករចូលសញ្ជាតិលើកដំបូង ចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា Yudai Ogawa បានមកប្រកបអាជីពនៅកម្ពុជាដំបូង កាលពីឆ្នាំ2018 ជាមួយក្រុមកងយោធពលខេមរភូមិន្ទ 1ឆ្នាំ ហើយបន្ដផ្ទេរទៅលេងឲ្យក្លិបអង្គរថាយហ្គឺរ 2ឆ្នាំ មុនផ្ទេរមកក្លិបភ្នំពេញក្រោន មកទល់បច្ចុប្បន្ន ។

ប៉ុន្មានរដូវកាលចុងក្រោយ កីឡាករវ័យ 27ឆ្នាំរូបនេះ បានកសាងសមិទ្ធផលជាច្រើន ជាមួយភ្នំពេញក្រោន ដោយរួមចំណែកជួយក្លិបឈ្នះពានធំៗ ដូចជាជើងឯកលីគកំពូលកម្ពុជា 2ដង, ពាន Super Cup 2ដង និង League Cup 2ដងផងដែរ ។ បច្ចុប្បន្នរូបគេ បានដើរតួយ៉ាងសំខាន់ជាមួយក្រុម ក្នុងការប្រកួតពានរង្វាន់ AFC Cup 2023/24 ទៀតផង ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Liverpool អាចយកគ្រូ Feyenoord លោក Arne Slot ជំនួស Jurgen Klopp

អ្នកចាត់ការរបស់ក្លិបហូឡង់ Feyenoord លោក Arne Slot បានក្លាយជាបេក្ខភាពឈានមុខគេដែលអាចមកជំនួសតំណែងលោក Jurgen Klopp ដឹកនាំហង្សក្រហម Liverpool។ លោក Jurgen Klopp បានប្រកាសកាលពីខែមករាថាលោកនឹងចាកចេញពី Liverpool …