Saturday , July 27 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ភ្នំពេញក្រោន ប៉ងធ្វើឱ្យបានកាន់តែល្អ ពេលទទួលភ្ញៀវអូស្ត្រាលី Marcathur

លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានផ្ដោតជាពិសេស សម្រាប់ការប្រកួតបន្ទាប់ជាមួយក្រុម Macarthur FC របស់អូស្ដ្រាលី បន្ទាប់ពីក្រុមខ្លួន បានទទួលជ័យជម្នះ 2ប្រកួតជាប់គ្នា ក្នុងវគ្គចែកពូល នៃពានរង្វាន់ AFC Cup 2023/24 ពូលF ។ នេះបើតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួត

ជើងទី1 ជាមួយក្រុម Shan United របស់មីយ៉ាន់ម៉ា ដោយក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុមជើងឯកលីគមីយ៉ាន់ម៉ា 4សម័យនេះ ដោយលទ្ធផល 4-0 កាលពីយប់ថ្ងៃទី05 ខែតុលា ឆ្នាំ2023 នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) ។

ក្រោយចប់ការប្រកួតលោក Oleg បានសម្ដែងមោទនភាព ចំពោះកូនក្រុម ក៏ដូចជាបាល់ទាត់កម្ពុជា ដែលធ្វើបានល្អ សម្រាប់ការប្រកួតទី2 ក្នុងពូល ទោះបីលោកមើលឃើញចំណុចខ្សោយរបស់ក្រុម Shan United មួយចំនួនក៏ដោយ ។ បែបនេះក្ដី លោកនឹងផ្ដោតការប្រកួតបន្ទាប់ ដែលត្រូវជួបក្រុមឆ្លងទ្វីបមកពីអូស្ដ្រាលី Macarthur FC ដើម្បីរក្សាបាននូវលទ្ធផលជាវិជ្ជមានបន្ដទៀត ។ 

ងាកទៅជ័យជម្នះ 4-0 លើ Shan United វិញ ជំនួបវគ្គចែកពូលលើកដំបូងនៅកម្ពុជានេះ កីឡាករជប៉ុន Shimizu Shintaro បានរកគ្រាប់បាល់នាំមុខឲ្យភ្នំពេញក្រោន 1គ្រាប់មុន នៅវគ្គទី1 ដោយការទាត់បាល់ពិន័យ 11ម៉ែត្រ នៅនាទី27 ។ បន្ទាប់មកពួកគេ នៅតែបន្ដដាក់សម្ពាធ ជាមួយការបង្កើតឱកាសក្នុងតំបន់គ្រោះថ្នាក់គូប្រកួតជាច្រើន រហូតរកបាន 3គ្រាប់ទៀត នៅវគ្គទី2 ដោយខ្សែប្រយុទ្ធ Shimizu Shintaro ដដែល 2គ្រាប់ និង លឹម ពិសុទ្ធ 1គ្រាប់។ 

គួរដឹងថា ក្រោយឈ្នះ 2ប្រកួតជាប់គ្នា ភ្នំពេញក្រោន បានឈរលេខ2 ក្នុងពូលC បណ្ដោះអាសន្ន ដោយមាន 6ពិន្ទុស្មើក្រុម Macarthur FC ដែលឈ្នះ 2ប្រកួតដូចគ្នា មុនក្រុមទាំងពីរ ត្រូវជួបគ្នាបញ្ចប់ជើងទី1 ក្នុងពូល នាថ្ងៃទី26 ខែតុលាខាងមុខ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ មុនបន្ដការប្រកួតជើងទី2 មួយជុំទៀត រហូតដល់ខែធ្នូ ឆ្នាំ2023 ដើម្បីកាត់សេចក្ដីរកក្រុមខ្លាំងឡើងវគ្គបន្ដ ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah

ប្រធានក្រុម Real Madrid, Nacho បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 23 ឆ្នាំឈ្នះពានសរុប 26 ដែលរួមមានជើងឯកក្លិបអឺរ៉ុប 6 លើក។ ខ្សែការពារអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាល …