ក្លិបបាល់ទាត់ណាហ្គាវើលដ៍ បានយកឈ្នះម្ចាស់ផ្ទះអង្គរថាយហ្គឺរ 1-5។ សុះ ស៊ូហាណា រកបានគ្រាប់នាំមុខឲ្យក្រុមណាហ្គាវើលដ៏ 1គ្រាប់មុន នៅដើមវគ្គទី1 មុនពួកគេបន្ថែម 4គ្រាប់ទៀត នៅវគ្គទី2 ដែលធ្វើបាន Hat-Trick ដោយកីឡាករជប៉ុន Hugo Kametani និងកីឡាករ ជា ច័ន្ទដារ៉ា 1គ្រាប់ នៅនាទី90+10 ។ រីឯ 1គ្រាប់របស់ក្រុម
ម្ចាស់ផ្ទះអង្គរថាយហ្គឺរធ្វើសម្រេចដោយកីឡាករ សុវណ្ណ ដូណា ។
រីឯជំនួបនៅកីឡដ្ឋានខេត្តសៀមរាប បឹងកេត បានស៊ុតបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ 1គ្រាប់មុន ដោយខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា នៅនាទីទី6 តែប្រមាណ ១០នាទីក្រោយមក កីឡាករ ហ៊ន់ សីហា ក៏រកបានគ្រាប់តាមស្មើឲ្យក្រុមសៀមរាបអេហ្វស៊ីវិញ នៅនាទី15 ។ បន្ទាប់មកក្រុមទាំងពីរ បានព្យាយាមវាយសម្រុគ្នា ពិសេសក្រុមនាគខៀវបឹងកេត ដែលមិនអាចរកគ្រាប់បាល់បន្ថែម រហូតដល់ចប់ការប្រកួត ដោយរក្សាលទ្ធផលស្មើគ្នា 1-1 តែម្ដង ។
ចំណែកជំនួបដ៏ជក់ចិត្ត នៅកីឡដ្ឋានគីរីរវង់ឯណោះវិញ កងយោធពលខេមរភូមិន្ទ បាននាំមុខក្រុមម្ចាស់ផ្ទះ 2-1 នៅវគ្គទី1 ដែលធ្វើសម្រេចដោយកីឡាករថៃ Srayut Sumpim នៅនាទីទី2 និងកីឡាករព័រទុយហ្គាល់ Balanga Agostinho Josemar នៅនាទីទី6 មុនកីឡាករ ឃាន់ សុបិន រកបានគ្រាប់នៅចុងម៉ោងឲ្យគិរីវង់សុខសែនជ័យ ។
ចូលវគ្គទី2 កីឡាករ Nobiraki Deiransupensa រកបានគ្រាប់តាមស្មើឲ្យគិរីវង់សុខសែនជ័យ នៅនាទី83 ហើយក្រុមទាំងពីរ បានព្យាយាមសម្រុកគ្នាកាន់តែខ្លាំង រហូតដល់ចុងម៉ោង កីឡាករជប៉ុន Kinoshita Reiya ក៏រកបានគ្រាប់ទី3 ឲ្យក្រុមកងយោធពលខេមរភូមិន្ទ នៅនាទី89 ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតតែម្ដង ។
សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ជាក្រុមលីគទី 2 តែមួយគត់ ដែលឈ្នះក្រុមនៅលីគកំពូលបាន។ ការប្រកួតនៅទីលានបណ្ឌិត្យសភានគរបាលកម្ពុជានេះ វគ្គទី1 មហាផ្ទៃ និងព្រៃវែង បានរក្សាលទ្ធផលស្មើគ្នា ០-០ ខណៈវគ្គទី2 កីឡាករ មុំ សុធាវ៉ាន់ ក៏រកបានគ្រាប់នាំមុខឲ្យសមាគមកីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ នៅនាទី72 ហើយក៏ជាគ្រាប់បាល់ជួយឲ្យក្រុមម្ចាស់ផ្ទះ ទទួលបានជ័យជម្នះផងដែរ បន្ទាប់ពីព្រៃវែងព្យាយាមវាយបក តែពុំបានសម្រេច។
ក្រោយបញ្ចប់ការប្រកួតជើងទី 1 នេះ ក្រុមទាំង 8 ត្រូវធ្វើការប្រកួតជើងទី2 នាថ្ងៃទី31 ខែមករាខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងទៅវគ្គ 8 ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី17 (ថ្នាក់ជាតិ) ឆ្នាំ2023/24 ៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com