យោងតាមរបាយការណ៍ប៉ូលីសថៃ កាលពីថ្ងៃច័ន្ទ បានឱ្យដឹងថា អត្តពលិកហែលទឹកជនពិការថៃម្នាក់ បានបាញ់សម្លាប់កូនក្រមុំរបស់គាត់ និងមនុស្សបួននាក់ផ្សេងទៀត នៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍ខ្លួន មុនពេលបាញ់សម្លាប់ខ្លួនឯង។
ខ្មាន់កាំភ្លើងរូបនោះមានឈ្មោះ Chaturong Suksuk អាយុ 29 ឆ្នាំ ជាម្ចាស់មេដាយប្រាក់ ASEAN
Para Games នៅកម្ពុជា កាលពីខែមិថុនាកន្លងទៅ បានបាញ់កូនក្រមុំរបស់ខ្លួនឈ្មោះ Kanchana Pachunthuek រួមទាំងម្តាយក្មេក ប្អូនស្រីរបស់នាង និងភ្ញៀវម្នាក់ទៀត នៅក្នុងពិធីមង្គលការ នៅខេត្តភាគឦសានប្រទេសថៃ កាលពីថ្ងៃសៅរ៍។
លោក Matichon Wongbaokul មន្ត្រីប៉ូលីសមកពីខេត្តនគររាជសីមាបាននិយាយថា៖ «ពួកគេបានឈ្លោះប្រកែកគ្នាលើបញ្ហាផ្ទាល់ខ្លួនមួយចំនួន ហើយបន្ទាប់មក Chaturong បានដើរទៅឡានរបស់គាត់ យកកាំភ្លើងមកបាញ់មនុស្សក្នុងរោងការតែម្ដង»។
គួរដឹងថា Chaturong ជាអតីតទាហានល្បាតព្រំដែនកម្ពុជា-ថៃ ហើយបានបាត់បង់ជើងស្ដាំរបស់ខ្លួន ដោយសារជាន់មីនពេលបំពេញការងារ។ សម្រាប់ការប្រកបអាជីពកីឡាវិញ គេជាអត្តពលិកហែលទឹកជនពិការម្នាក់ ដែលធ្លាប់ឈ្នះមេដាយប្រាក់ពីរ ក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេមនៅប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com