Friday , October 18 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Taylor Fritz ទម្លាក់ Alexander Zverev ឡើង 1/2 ផ្តាច់ព្រ័ត្រ US Open

កីឡាករវាយកូនបាល់អាមេរិក Taylor Fritz បានបញ្ចប់ដំណើរខកចិត្តរបស់ខ្លួនដែលឆ្លងមិនផុតវគ្គ 8 នាក់ចុងក្រោយ US Open ដោយយកឈ្នះកីឡាករអាល្លឺម៉ង់ Alexander Zverev ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកដំបូងក្នុងអាជីព។

កីឡាករអាមេរិកលំដាប់លេខ 12 រូបនេះ បានបរាជ័យត្រឹមវគ្គ 8 នាក់ចុងក្រោយនេះរាល់ការ

អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

ប្រកួត Grand Slam តែលើកនេះបានយកឈ្នះជើងឯករងឆ្នាំ 2020 Alexander Zverev ដោយលទ្ធផល 7-6 (7-2) 3-6 6-4 និង 7-6 (7-3)។ ជ័យជំនះនេះបានធ្វើឱ្យ Taylor Fritz បន្តក្តីសង្ឃឹមចង់ក្លាយជាកីឡាករអាមេរិកដំបូងឈ្នះជើងឯក US Open នេះ តាំងពី Andy Roddick ដែលធ្វើបាននៅឆ្នាំ 2003។

គូប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ Taylor Fritz គឺអ្នកឈ្នះរវាងកីឡាករប៊ុលហ្ការី Grigor Dimitrov រឺមិត្តរួមជាតិអាមេរិក Frances Tiafoe ។

ងាកមកការប្រកួតផ្នែកនារី កីឡាការិនីលេខពីរពិភពលោក Aryna Sabalenka បានកក់កៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយយកឈ្នះកីឡាការិនីចិន Zheng Qinwen 6-1 និង 6-2។ កីឡាការិនីបេឡារុស Aryna Sabalenka ដែលឡើងវគ្គផ្តាច់ព្រ័ត្រឆ្នាំមុន តែចាញ់ Coco Gauff នោះ បានបង្ហាញទម្រង់លេងអស្ចារ្យរបស់ខ្លួនឆ្នាំនេះ ក្នុងការស្វែងរកពាន Grand Slam មួយទៀត បន្ទាប់ពីឈ្នះជើងឯក Australian Open ពីរលើក។

គូប្រកួតនៅវគ្គ 4 នាក់ចុងក្រោយរបស់ Sabalenka គឺកីឡាការិនីអាមេរិក Emma Navarro ដែលនាងធ្លាប់ឈ្នះនៅជុំទីបួន French Open តែ Navarro ឈ្នះម្តងវិញនៅ Indian Wells កាលពីដើមឆ្នាំ៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

អង់គ្លេស​តែងតាំងលោក Thomas Tuchel ជាគ្រូបង្វឹកក្រុមជម្រេីសជាតិ

អតីតអ្នកចាត់តោខៀវ Chelsea លោក Thomas Tuchel បានឈានដល់កិច្ចព្រមព្រៀងហើយដើម្បីក្លាយជាអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស។ បុរសសញ្ជាតិអាល្លឺម៉ង់រូបនេះ នឹងក្លាយជាអ្នកចាត់ការមិនមែនជនជាតិអង់គ្លេសទីបីដែលដឹកនាំក្រុមជម្រើសជាតិ បន្ទាប់ពីលោក Sven-Goran Eriksson ជនជាតិស៊ុយអែត និង Fabio