ខ្សែប្រយុទ្ធបារាំង Kylian Mbappe បានត្រលប់មកធ្វើការហ្វឹកហាត់ជាមួយមិត្តរួមក្រុម Real Madrid វិញនៅថ្ងៃពុធម្សិលមិញ ចំពេលមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយអំពីការស៊ើបអង្កេត ក្រោមការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ ដោយអាជ្ញាធរស៊ុយអែត។ អ្នកតំណាងរបស់ Mbappe បានពណ៌នាការចោទប្រកាន់
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
នេះថា “មិនពិតទាំងស្រុង” និង “ពាក្យចចាមអារ៉ាមបង្កាច់បង្ខូច”។ រដ្ឋអាជ្ញាស៊ុយអែតបាន
បញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្នុងការឆ្លើយតបទៅនឹងការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយថា ការស៊ើបអង្កេតលើករណីរំលោភសេពសន្ថវៈនៅសណ្ឋាគារមួយនៅកណ្តាលរដ្ឋធានី Stockholm ត្រូវបានបើក ប៉ុន្តែពួកគេមិនបានកំណត់អត្តសញ្ញាណជនសង្ស័យនោះទេ។ ទូរទស្សន៍សាធារណៈរបស់ប្រទេសស៊ុយអែត SVT និង
កាសែតប្រចាំថ្ងៃ Expressen និង Aftonbladet ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះបានរាយការណ៍ថា Mbappe អាយុ 25 ឆ្នាំគឺជាជនសង្ស័យក្នុងសំណុំរឿងនេះ។ Mbappe បានបង្ហោះតំណភ្ជាប់ទៅកាន់រឿងរបស់ប្រព័ន្ធផ្សព្វផ្សាយបារាំងអំពីបញ្ហានេះនៅលើបណ្តាញសង្គម X កាលពីថ្ងៃចន្ទ ហើយបានសរសេរថា: “Fake News!!!!” សារព័ត៌មានស៊ុយអែតបានរាយការណ៍ថា ប្រធានក្រុមជម្រើសជាតិបារាំងបានធ្វើដំណើរឯកជនទៅកាន់ទីក្រុង Nordic កាលពីសប្តាហ៍មុនជាមួយក្រុមមិត្តភ័ក្តិ ដោយបានខកខានការប្រកួតអន្តរជាតិជាមួយអ៊ីស្រាអែល និងបែលហ្ស៊ិកក្នុងការប្រកួត UEFA Nations League ដោយសាររបួស។ Real Madrid ត្រលប់មកប្រកួតវិញនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នៅពេលដែលពួកគេធ្វើដំណើរទៅកាន់ Celta Vigo ក្របខណ្ឌ LaLiga ខណៈ Mbappe ដែលរំពឹងថានឹងអាចចូលលេងបានវិញ៕