ក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុកត្រូវបន្តរង់ចាំបន្តទៀត ក្នុងការប៉ុនប៉ងឈ្នះជើងឯកបាល់ទាត់ទ្វីបអាហ្វ្រិក Africa Cup of Nations ម្តងទៀត បន្ទាប់ពីឈ្នះចុងក្រោយនៅឆ្នាំ 1976។
ម៉ារ៉ុក ដែមានក្រុមមានចំណាត់ថ្នាក់ពិភពលោកខ្ពស់បំផុតនៅទ្វីបអាហ្វ្រិក និងជាក្រុមដែលបានទម្លាក់ក្រុមខ្លាំងៗនៅ World Cup 2022 នៅកាតានោះ បែរជាធ្លាក់
ក្រោមថ្វីជើងក្រុមជើងឯកឆ្នាំ 1996 អាហ្វ្រិកខាងត្បូង 2-0 ត្រឹមវគ្គ 16 ក្រុមចុងក្រោយ។
បន្ទាប់ពីគ្រាប់នាំមុខរបស់អាហ្វ្រិកខាងត្បូងនៅនាទីទី 57 ដោយ Evidence Makgopa តែរឿងខកចិត្តបំផុតរបស់ម៉ារ៉ុកកើតឡើងនៅ 6 នាទីចុងក្រោយមុនម៉ោងបន្ថែមបង្គ្រប់។
ម៉ារ៉ុកគួរតែគ្រាប់តាមស្មើវិញទៅហើយ តែឱកាសស៊ុតមុខទីបែជាប៉ះដៃខ្សែការពារអាហ្វ្រិកខាងត្បូង ធ្វើឱ្យអាជ្ញាកណ្តាលផ្តល់បាល់ 11 ម៉ែត្រក្រោយពិនិត្យ VAR។ យ៉ាងណាក្តី ខ្សែការពារ Paris Saint Germain, Hachraf Hakimi បែជាស៊ុតបាល់ 11 ម៉ែត្របុករបាទីនាទីទី 85។
តាមស្មើមិនបានសម្រេចហើយ ម៉ារ៉ុកក៏បាត់បង់កីឡាករម្នាក់នៅពេលកីឡាកររបស់ Manchester United, Sofiane Amrabat បង្ករកំហុសទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួតនាទីទី 90+4។ បាល់ Freekick នៃកំហុសនោះហើយ Teboho Mokoena ជាស៊ុតសម្រេចគ្រាប់ទីពីរឱ្យអាហ្វ្រិកខាងត្បូងឈ្នះម៉ារ៉ុក 2-0 ឡើងវគ្គ 8 ក្រុមចុងក្រោយជួបជាមួយកាប់វែរ។
ដោយឡែកមួយគូទៀតយប់មិញដែរ ក្រុមបាល់ទាត់ម៉ាលីក៏បានបន្តដំណើរឡើងវគ្គ 8 ក្រុមចុងក្រោយលើកដំបូងរាប់ពីឆ្នាំ 2013 ក្រោយយកឈ្នះបូគីណាហ្វាសូ 2-1 ដើម្បីឡើងជួបក្រុមម្ចាស់ផ្ទះកូតឌីវ័រ។
ដូច្នេះវគ្គ 8 ក្រុមចុងក្រោយចុងក្រោយរកបានគ្រប់ចំនួនហើយរួមមាន នីហ្សេរីយ៉ា Vs អង់ហ្គោឡា កុងហ្គោ Vs ហ្គីណេ ម៉ាលី Vs កូតឌីវ័រ និង កាប់វែរ Vs អាហ្វ្រិកខាងត្បូង៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com