លោក Lionel Scaloni គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានបន្តកិច្ចសន្យារបស់លោក រហូតដល់ឆ្នាំ2026។ នេះបើយោងទៅតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន កាលពីថ្ងៃចន្ទ ក្រោយពីលោកបានដឹកនាំឲ្យក្រុមជម្រើសជាតិនេះ លើកពាន World Cup ក្នុងប្រទេសកាតា កាលពីឆ្នាំមុន។
លោក Scaloni បានបន្តកិច្ចសន្យារបស់លោក ក្រោយពីបានជួបប្រជុំជាមួយនឹងប្រធានសហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីនលោក Claudio Tapia ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ ហើយការបន្តកុងត្រានេះ នឹងធ្វើឲ្យលោកត្រូវដឹកនាំក្រុមជម្រើសជាតិរបស់លោកដើម្បីប្រជែងយកកៅអីទៅកាន់ព្រឹត្តិការណ៍ World Cup ក្នុងប្រទេសកាណាដា ម៉ិកស៊ិក និងអាមេរិក។
សហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា៖ «លោក Claudio Tapia និងលោក Lionel Scaloni បានជួបប្រជុំគ្នា ដើម្បីបន្តកិច្ចសន្យានេះ ក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ឆ្នាំ2026»។
ក្រោយមក កាលពីថ្ងៃចន្ទ លោក Scaloni ដែលស្ថិតក្នុងទីក្រុងប៉ារីស ដើម្បីចូលរួមក្នុងកម្មវិធីប្រគល់ពាន The Best FIFA នោះ ត្រូវបានបោះឆ្នោតឲ្យជាប់ជាគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ2022។ ទាក់ទងនឹងការឈ្នះពាននេះ លោក Scaloni បានឲ្យដឹងថា៖ «ខ្ញុំពិតជាដឹងគុណណាស់ចំពោះប្រធានសហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន ចំពោះការផ្តល់ឱកាសឲ្យខ្ញុំដឹកនាំក្រុមជម្រើសជាតិដ៏អស្ចារ្យមួយនេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com