ខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah នឹងវិលត្រលប់មក Liverpool វិញដើម្បីសម្រាកព្យាបាលរបួសជើងរបស់ខ្លួន តែរំពឹងថានឹងជាទាន់ពេល ត្រលប់ទៅការប្រកួតពានរង្វាន់ទ្វីបអាហ្វ្រិកវិញប្រសិនអេហ្ស៊ីបឡើងទៅវគ្គ 8 ក្រុមចុងក្រោយ រឺវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ កីឡាករវ័យ 31 ឆ្នាំរូបនេះបានរងរបួសអំឡុងការប្រកួត
ដែលអេហ្ស៊ីបស្មើ 2-2 ទល់នឹងហ្កាណាក្នុងពូល B កាលពីថ្ងៃព្រហស្បតិ៍។
សហព័ន្ធបាល់ទាត់អេហ្ស៊ីបបានប្រកាសថា Salah នឹងអាចជាទាន់ វិលមកកាន់ការប្រកួតទ្វីបអាហ្វ្រិកវិញប្រសិនណាបើក្រុមឈានដល់វគ្គ 8 ក្រុមចុងក្រោយ រឺពាក់កណ្តាលផ្តាច់ព្រ័ត្រ។
អេហ្ស៊ីបនឹងត្រូវជួបជាមួយក្រុមបាល់ទាត់ កាប់វែរនៅថ្ងៃចន្ទនេះ ខណៈជ័យជំនះនឹងធ្វើឱ្យជើងឯកឆ្នាំ 2010 មួយនេះឡើងវគ្គបន្ត។
រំលឹកដែរថា Mohamed Salah គឺជាសមាជិកសំខាន់របស់ក្រុមបាល់ទាត់អេហ្ស៊ីប តែពួកគេមិនទាន់ឈ្នះជើងឯក ទ្វីបអាហ្វ្រិកនៅឡើយក្រោមបវត្តមានរបស់ Salah ដោយបានត្រឹមជាជើងឯករងពីរលើកនៅឆ្នាំ 2017 និង 2021៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com