Cristiano Ronaldo នឹងដឹកនាំក្នុងតំបន់ប្រយុទ្ធ សម្រាប់ក្រុមម្ចាស់ការពារតំណែងជើងឯកទ្វីបអឺរ៉ុប ព័រទុយហ្គាល់ ខណៈដែលលោកគ្រូបង្វឹក Fernando Santos បានប្រកាសឈ្មោះក្រុមរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ សម្រាប់យុទ្ធនាការ Euro ឆ្នាំ២០២០។ Ronaldo ដែលបានបន្ថែមពាន Italian Cup ក្នុងបញ្ជីឈ្នះពានរបស់គេនៅសប្តាហ៍នេះ និងបានស៊ុតបាល់បញ្ចូលទីច្រើនជាង១០០គ្រាប់សម្រាប់ក្លិប Juventus នោះ ចូលរួមជាមួយនឹងខ្សែបម្រើ Bernardo Silva របស់ក្លិប Manchester City និង Bruno Fernandes របស់ក្លិប Manchester United។
ខ្សែប្រយុទ្ធ Joao Felix របស់ Atletico Madrid ដែលអាចនឹងឈ្នះពានលីកអេស្ប៉ាញនៅសប្តាហ៍នេះ និងខ្សែប្រយុទ្ធ Diogo Jota របស់ Liverpool បំពេញក្នុងតំបន់ប្រយុទ្ធរបស់ព័រទុយហ្គាល់ សម្រាប់យុទ្ធនាការ Euro ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនា។ កីឡាករដ៏គួរឲ្យចាប់អារម្មណ៍ម្នាក់ទៀតគឺ Andre Silva ដែលបានស៊ុតបាល់បញ្ចូលទីក្នុងក្របខ័ណ្ឌ Bundesliga ច្រើនជាងកីឡាកររូបណាទាំងអស់ក្នុងក្រុម Eintracht Frankfurt៕
ក្រុមព័រទុយហ្គាល់៖
អ្នកចាំទី៖ Anthony Lopes (Olympique Lyon), Rui Patricio (Wolves), Rui Silva (Granada)
ខ្សែការពារ៖ Joao Cancelo (Manchester City), Nelson Semedo (Wolves), Jose Fonte (Lille), Pepe (Porto), Ruben Dias (Manchester City), Nuno Mendes (Sporting), Raphael Guerreiro (Borussia Dortmund)
ខ្សែបម្រើ៖ Danilo Pereira (Paris St Germain), Joao Palhinha (Sporting), Ruben Neves (Wolves), Bruno Fernandes (Manchester United), Joao Moutinho (Wolves), Renato Sanches (Lille), Sergio Oliveira (Porto), William Carvalho (Real Betis)
ខ្សែប្រយុទ្ធ៖ Pedro Goncalves (Sporting), Andre Silva (Eintracht Frankfurt), Bernardo Silva (Manchester City), Cristiano Ronaldo (Juventus), Diogo Jota (Liverpool), Goncalo Guedes (Valencia), Joao Felix (Atletico Madrid), Rafa Silva (Benfica)
ប្រភពព័ត៌មាន៖ Channel News Asia