ខ្សែប្រយុទ្ធក្រុមបិសាចក្រហម Man U, Marcus Rashford បាននិយាយថា ត្រៀមខ្លួនរាល់សម្រាប់ការប្រកួតប្រជែងថ្មីនៃអាជីពរបស់ខ្លួន បន្ទាប់ពីល្បីថាស្ថិតក្នុងបញ្ជីលក់ចេញរបស់ក្លិបនៅខែមករាខាងមុខ។
កីឡាករវ័យ 27 ឆ្នាំរូបនេះ ត្រូវបានដកចេញពីបញ្ជីក្រុមពេល Man U យកឈ្នះនៅទឹកដីMan City 2-1 កាលពីថ្ងៃអាទិត្យ។
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
អ្នកចាត់ការថ្មីលោក Ruben Amorim បានបញ្ជាក់ថា មិនមានបញ្ហាជាមួយកីឡាករឡើយ ហើយការដកឈ្មោះចេញពីបញ្ជីក៏មិនមែនមកពីបញ្ហាវិន័យដែរ តែការសម្រេចចិត្តរបស់លោកគឺបានមកពីហ្វឹកហាត់របស់កីឡាករម្នាក់ៗ។
នៅក្នុងអត្ថបទសម្ភាសន៍ដែលបានបង្ហាញនៅលើបណ្តាញសង្គម Marcus Rashford បានឱ្យដឹងថា ពិតជាមានអារម្មណ៍ខកចិត្តដែលមិនឈ្មោះក្នុងជំនួប Derby តែយ៉ាងហោចណាស់ក្រុមរបស់ខ្លួនឈ្នះ ដូច្នេះក្នុងនាមជាកីឡាករអាជីពម្នាក់ យើងត្រូវគិតវិជ្ជមានទៅមុខទៀត ត្រូវប្រឹងហ្វឹកហាត់បន្ថែមទៀតដើម្បីទទួលបានឱកាស តែបើមិនដូច្នេះទេ រូបគេក៏ត្រៀមលក្ខណៈរួចរាល់ដែរសម្រាប់ការប្រកួតប្រជែងថ្មី។
មិនត្រឹមតែ Rashford កីឡាករអាហ្សង់ទីនក៏មិនស្ថិតក្នុងបញ្ជីប្រកួតដែរកាលពីថ្ងៃអាទិត្យ តែអតីតអ្នកចាត់ការ Sporting លោកRuben Amorim នៅតែបញ្ជាក់ថាអ្វីៗទាំងអស់សុទ្ធតែពាក់ព័ន្ធនឹងការហ្វឹកហាត់ ជាជម្រើស និងជាយុទ្ធសាស្រ្ត។
រំលឹកថា Marcus Rashford បានស៊ុតបញ្ចូលទី 138 គ្រាប់ក្នុងការបង្ហាញខ្លួនឱ្យ Manchester United សរុប 426 ប្រកួតតាំងពីបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ 2016 ជាកីឡាករដែលចេញពីយុវជនថ្នាលរបស់ក្លិប៕