លោក Ralf Rangnick បាននិយាយថា ក្រុម Manchester United បានបង្ហាញពីទម្រង់លេង «លើសពីការរំពឹងទុក» ទៅទៀត ខណៈដែលោកបានចាប់ផ្តើមរជ្ជកាលរបស់លោកក្នុងនាមជាអ្នកចាត់ការទូទៅ ជាមួយនឹងជ័យជម្នះក្នុងលទ្ធផល ១-០ លើក្រុម Crystal Palace។
ជ័យជម្នះនេះ ដែលបានកើតឡើងតាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Fred នៅនាទី ទី៧៧ និងបានបញ្ចប់ដោយមិនរបូតគ្រាប់បាល់ក្នុងលីកជាលើកទី៣នៅរដូវកាលនេះ បានជួយឲ្យក្រុម Man United ឡើងឈរលេខ៦ ដោយមាន២៤ពិន្ទុ ពោលគឺតាមពីក្រោយ West Ham ៣ពិន្ទុ ដែលកំពុងតែឈរក្នុងចំណាត់ថ្នាក់ចុងក្រោយដែលត្រូវឈ្នះសិទ្ធិទៅលេងក្នុងក្របខ័ណ្ឌ Champions League ក្រោយពីមិនស្គាល់ចាញ់សោះពីការប្រកួត៤លើកចុងក្រោយក្នុងរាល់យុទ្ធនាការទាំងអស់។ លោក Rangnick បានឲ្យដឹងថា៖ «ខ្ញុំពិតជាពេញចិត្ត ទៅនឹងទម្រង់លេងរបស់ក្រុមនេះ ពោលគឺរបៀបដែលពួកគេបានលេង ជាពិសេសនៅរយៈពេលកន្លះម៉ោងដំបូង ដែលជាទម្រង់លេងដ៏ល្អ។ រឿងដែលខកការរំពឹងទុកនោះគឺការឈ្នះ ១-០ ឬ ២-០។ យើងបានគ្រប់គ្រងការប្រកួតស្ទើរតែទាំងស្រុង។ ខ្ញុំពិតជាពេញចិត្តនឹងចំណុចផ្សេង និងការការពារមិនឲ្យមានគ្រាប់បាល់ចូលទីរបស់ខ្លួន»៕
ប្រភពព័ត៌មាន៖ BBC