អតីតកីឡាករវាយកូនបាល់លេខមួយពិភពលោក Rafael Nadal បានសម្រេចចិត្តដកខ្លួនមិនចូលរួមព្រឹត្តិការណ៍ Grand Slam, US Open ក្នុងខែនេះហើយ។
Nadal ដែលចាញ់ Djokovic នៅអូឡាំពិកទីក្រុងប៉ារីសថ្មីៗនេះ និងលេងជាដៃគូជាមួយ Carlos Alcaraz ឡើងដល់វគ្គ 8 ក្រុមចុងក្រោយនោះ បានបង្ហាញខ្លួននៅ US Open មួយ
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
លើកប៉ុណ្ណោះតាំងពីឆ្នាំ 2019។
កីឡាករវ័យ 38 ឆ្នាំរូបនេះ មិនបានបញ្ជាក់ថា ការដកខ្លួននេះមកពីបញ្ហាអ្វីឱ្យពិតប្រាកដឡើយ មិនថារបួស រឺបញ្ហាសុខភាព គ្រាន់តែសរសេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា US Open ជាកន្លែងដែលមានអនុស្សាវរីយ៍ជាច្រើន រូបគេនឹងនឹកគ្រប់យ៉ាងនៅទីនេះ។ Rafael Nadal ធ្លាប់បាននិយាយមុន Grand Slam, US Open ថា គ្រោងនឹងចូលនិវត្តន៍ចុងឆ្នាំនេះ។
សម្រាប់ការប្រកួត Laver Cup នៅទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់ខែក្រោយនេះ ស្ថិតក្នុងគម្រោងនៅឡើយសម្រាប់ម្ចាស់ជើងឯក Grand Slam 22 លើករូបនេះ។
រំលឹកថាឆ្នាំនេះ Nadal បានដកខ្លួនចេញ Australian Open កាលពីខែមករាដោយសាររបួស និងដកខ្លួនពី Wimbledon ផងដែរដើម្បីផ្តោតលើអូឡាំពិក៕