ក្លិបបាល់ទាត់អង់គ្លេស Manchester City ត្រូវបាន Premier League សម្រេចពិន័យដល់ទៅ 2 លានផោន ក្រោយមានការកត់ត្រាពីការយឺតពេលក្នុងការចាប់ផ្តើមការប្រកួតទាំងវគ្គទីមួយ និងវគ្គទីពីរច្រើនលើក។
ក្លិបជើងឯក Premier League មួយនេះក៏បានទទួលការពិន័យនេះ និងទទួលស្គាល់ថាបានធ្វើខុសវិន័យបែបនេះ ដែលកត់ត្រា
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ដោយ Premier League ពីការយឺតយ៉ាវ 22 លើក ក្រោមហេតុផលមិនសមរម្យ។ Premier League បានបញ្ជាក់ថា ក្លិបបានទទួលយកការពិន័យ និងសុំទោសជាផ្លូវការ និងទទួលខុសត្រូវកំហុសរបស់ខ្លួនតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម។
ច្បាប់ពាក់ព័ន្ធនឹងការចាប់ផ្តើមការប្រកួត និងចាប់ផ្តើមវគ្គទីពីរ ត្រូវបានកំណត់យ៉ាងតឹងរ៉ឺង តម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធការប្រកួតនីមួយៗគោរពពេលវេលា រក្សាបានពេលវេលាប្រកួតទៅតាមការគ្រោងទុក ដែលមានសរុប 380 ប្រកួតក្នុងមួយរដូវកាល Premier League។
Premier League បានបង្ហាញថា Manchester City បានពន្យារការចាប់ផ្តើមវគ្គទីពីរ 8 លើកនៅរដូវកាល 2022-23 និងត្រូវបានពិន័យ 390,000 ផោន។ នៅរដូវកាល 2023-24 City មានការយឺតយ៉ាវនិងពន្យារពេល 14 លើករងការពិន័យ 1.7 លានផោនពីការយឺតយ៉ាងវគ្គទីពីរ 10 លើក និងវគ្គទីមួយ 4 លើក។
ប្រកួតដែលរងការពិន័យច្រើនជាងគេនោះ គឺពេលជួប Crystal Palace នៅថ្ងៃទី 27 ខែសីហាឆ្នាំ 2022 ដែលជាការប្រកួត City យឺតយ៉ាវបំផុតពន្យារពេលដល់ទៅ 2 នាទី 46 វិនាទី។ Manchester City មិនមែនជាក្លិបដំបូងដែលរងការពិន័យបែបនេះពី Premier League ឡើយ Crystal Palace ក៏ធ្លាប់រងការពិន័យបែបនេះញឹកញយផងដែរ៕