ក្លិបបាល់ទាត់ភ្នំពេញក្រោន បានធ្វើដំណើរទៅដល់ទីក្រុងស៊ីដនី ប្រទេសអូស្ដ្រាលី ដោយសុវត្ថិភាព កាលពីចុងសប្ដាហ៍កន្លងទៅ និងបានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតវគ្គ Knockout Stage ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់អាស៊ាន នៃពានរង្វាន់ AFC Cup 2023/24 ជាមួយក្រុមម្ចាស់ផ្ទះ Central Coast Mariners
FC នៅកីឡដ្ឋាន Industree Group នាវេលាម៉ោង 4ល្ងាច (ម៉ោងនៅកម្ពុជា) នាថ្ងៃទី13 ខែកុម្ភៈ ឆ្នាំ2024 ស្អែក ។
នេះគឺជាបេសកកម្មប្រវត្តិសាស្ដ្ររបស់ក្លិបភ្នំពេញក្រោន ក្នុងនាមក្លិបបាល់ទាត់តំណាងកម្ពុជាដំបូងគេ ដែលបានឆ្លងការការប្រកួតវគ្គជម្រុះបឋម រហូតឆ្លងផុតវគ្គចែកពូល ឡើងទៅប្រកួតវគ្គ Knockout Stage នៃពានកម្រិតទី2 ប្រចាំទ្វីបអាស៊ីនេះ ។
មុនចាកចេញពីកម្ពុជា លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានបញ្ជាក់ថា នេះគឺជាពេលវេលាដ៏សំខាន់សម្រាប់បង្ហាញពីបាល់ទាត់កម្ពុជា ហើយលោក និងក្រុមផ្ទាល់ ក៏បានផ្តោតសំខាន់លើការប្រកួតនេះផងដែរ ទោះបីកន្លងមកភ្នំពេញក្រោន មមាញឹកជាមួយការប្រកួតលីគ ក៏ដូចជាពានសម្ដេចតេជោ ហ៊ុន សែន ក៏ដោយ ដើម្បីស្វែងរកនូវលទ្ធផលជាវិជ្ជមានក្នុងជំនួបទល់នឹងក្រុម Central Coast Mariners របស់អូស្ដ្រាលី នាពេលឆាប់ៗខាងមុខ ។
គួរដឹងថា ភ្នំពេញក្រោន បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់អាស៊ាន នៃពានរង្វាន់ AFC Cup 2024 ក្នុងនាមក្រុមលេខ2 ល្អជាងគេ ក្នុងពូលF ។ សម្រាប់ជំនួបវគ្គ Knockout Stage ជាមួយក្រុម Central Coast Mariners គឺធ្វើឡើងតែមួយជើងប៉ុណ្ណោះ ដើម្បីកាត់សេចក្ដីក្រុមឈ្នះឡើងវគ្គបន្ដ ។ ចំពោះការប្រកួតនេះ ក៏នឹងមានផ្សាយបន្ដផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ ៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com