ក្លិបបាល់ទាត់អង់គ្លេស Birmingham City រកបានអ្នកចាត់ថ្មីហើយគឺលោក Tony Mowbray ជំនួសតំណែង Wayne Rooney ដែលបានបញ្ចប់ការងារកាលពីសប្តាហ៍មុន។
បុរសវ័យ 60 ឆ្នាំ Tony Mowbray បានទទួលកិច្ចសន្យា 2 ឆ្នាំកន្លះ បន្ទាប់ពីធ្លាប់បណ្តេញចេញពីតំណែងដោយ Sunderland កាលពីដើមខែធ្នូឆ្នាំមុន។
អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស Wayne Rooney ទើបតែត្រូវបានក្លិបបញ្ចប់តំណែងក្រោយដឹកនាំក្រុមបានត្រឹម 15 ប្រកួតឈ្នះតែ 2 ប្រកួត។
លោក Tony Mowbray បានក្លាយជាអ្នកចាត់ការរបស់ Birmingham City ទីបីហើយក្នុងរដូវកាលនេះ បន្ទាប់ពី John Eustace និង Wayne Rooney។
តាំងពីការចាកចេញរបស់ John Eustace កាលពីតែតុលាតែងតាំង Wayne Rooney នោះ Birmingham City បានធ្លាក់ពីលេខ 6 ដល់លេខ 20 ក្នុងតារាងក្របខណ្ឌ League Championship ពោលគឺ 6 ពិន្ទុប៉ុណ្ណោះពីលើតំបន់គ្រោះថ្នាក់៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com