កីឡាករវាយកូនបាល់លេខពីរពិភពលោក Novak Djokovic បានបន្តក្តីស្រមៃចង់ឈ្នះមេដាយមាសអូឡាំពិកលើកដំបូងរបស់ខ្លួន ក្រោយយកឈ្នះកីឡាករអេស្ប៉ាញ គូប្រកួតយូរឆ្នាំ Rafael Nadal នៅជុំទីពីរ។ កីឡាករស៊ែបវ័យ 37 ឆ្នាំរូបនេះ បានយកឈ្នះ Rafael Nadal ដោយលទ្ធផល 6-1 និង 6-4។
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
Djokovic បាននាំមុខ 4-0 នៅសិតទីពីរ តែកីឡាករវ័យ 38 ឆ្នាំ Rafael Nadal ក៏ព្យាយាមវាយបករហូតតាមស្មើវិញ មុនពេលដែល Djokovic គ្រប់គ្រងស្ថានការបានយកឈ្នះសិតទីពីរ 6-4។
Rafael Nadal ដែលគេស្គាល់ថាជា ជាស្តេចវាយកូនបាល់លើទីលានដីក្រហម ដោយធ្លាប់ឈ្នះជើងឯក Grand Slam, French Open 14 លើក នៅទីលានប្រកួត Roland Garros នេះ មិនអាចទៅរួចជាមួយ Djokovic ក្នុងជំនួបលើកទី 60 រវាងកីឡាករទាំងពីរ។
អ្នកទាំងពីរគឺជាកីឡាករវាយកូនបាល់កំពូលក្នុងប្រវត្តិសាស្រ្តកីឡាមួយនេះហើយ ដោយឈ្នះជើងឯក Grand Slam បូកចូលគ្នាសរុប 46 លើក ក្នុងនោះ Nadal ឈ្នះ 22 លើក Djokovic ឈ្នះ 24 លើក។ បន្ទាប់ពីជួបគ្នាដំបូងនៅឆ្នាំ 2006 មកដល់ពេលនេះអ្នកទាំងពីរជួបគ្នា 60 លើក ដោយ Djokovic ឈ្នះ 31 Nadal ឈ្នះ 29។
Novak Djokovic បានឈ្នះគ្រប់យ៉ាងហើយក្នុងអាជីពរបស់ខ្លួនដែលរួមមាន Grand Slam ទាំងបួនព្រឹត្តិការណ៍ប្រចាំឆ្នាំ សរុប 24 លើក លើកលែងតែមេដាយមាសអូឡាំពិកមួយទេ ដែលមិនធ្លាប់ឈ្នះ៕