ផែនការកែលម្អសម្រាប់លីគកំពូលអឺរ៉ុប European Super League ដ៏ចម្រូងចម្រាស ត្រូវបានប្រកាសបន្ទាប់ពីតុលាការកំពូលបានសំរេចថាការហាមឃាត់ក្លិបមិនឱ្យចូលរួមគឺខុសច្បាប់។
គម្រោង និងរូបមន្តប្រកួតសម្រាប់ប្រព័ន្ធលីគនេះ នឹងរួមបញ្ចូលក្លឹបបុរសចំនួន 64 និងក្លឹបនារីចំនួន 32 ។ ផែនការសម្រាប់ទម្រង់ ESL ថ្មីនឹង
ប្រកួតប្រជែងជាមួយការប្រកួត UEFA បច្ចុប្បន្ន។ សម្រាប់រូបមន្តប្រកួតផ្នែកបុរសដែលមាន 64 ក្លិបចូលរួមនឹងត្រូវបែងចែកជា 3 ក្របខណ្ឌពីលើចុះក្រោម Star Gold និង Blue ដែលរួមមានទាំងការកាត់ចេញ និងឡើងពីក្របខណ្ឌនីមួយៗទៅតាមចំណាត់ថ្នាក់។
សម្រាប់លីគ Star និង Gold មាន 32 ក្រុមចែកចេញជាពីរពូល ក្នុងមួយពូលមាន 16 ក្រុម។
ចំណែកលីគ Blue មាន 32 ក្រុមចែកជា 4 ពូល ក្នុងមួយពូលមាន 8 ក្រុម។
កាលវិភាគប្រកួតគឺចាប់ផ្តើមពីខែកញ្ញាដល់ខែមេសា ខណៈក្លិបនីមួយៗត្រូវប្រកួតគ្នាផ្លាស់ប្តូរទឹកដី។
ក្លិបដែលឈរលើគេនៃលីគនីមួយៗ នឹងត្រូវឡើងប្រកួតវគ្គ Play-Off រកជើងឯក។
ចំណែកលីគនារីដែលមានសរុប 32 ក្រុមនោះ ត្រូវបែងចែកជា 2 លីគ។
ជុំវិញការប្រកាសបង្កើតលីគដ៏ចម្រូងចម្រាសនេះដែរ Manchester United បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាពួកគេនៅតែ “ប្តេជ្ញាចិត្តពេញលេញ” ចំពោះការប្រកួតរបស់ UEFA ។
United គឺជាក្លឹបមួយក្នុងចំណោមក្លឹបដែលបង្កើត ESL កាលពីដើម ប៉ុន្តែបានចាកចេញវិញបន្ទាប់ពីការថ្កោលទោសយ៉ាងទូលំទូលាយនៃផែនការនេះ។
ក្លឹបបាននិយាយថាជំហររបស់ពួកគេ “មិនផ្លាស់ប្តូរទេ” ហើយពួកគេនៅតែខិតខំប្រឹងប្រែង “កិច្ចសហប្រតិបត្តិការជាវិជ្ជមានជាមួយ UEFA, Premier League និងក្លឹបផ្សេងទៀតតាមរយៈ ECA [European Clubs Association] លើការអភិវឌ្ឍន៍ជាបន្តនៃកម្មវិធីបាល់ទាត់អ៊ឺរ៉ុប” ។
រំលឹកថារឿងបង្កើត ESL បានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ 2021 នៅពេលដែលព័ត៌មានបានបែកធ្លាយថាក្រុមចំនួន 12 រួមទាំងក្រុមអង់គ្លេស Arsenal, Chelsea, Liverpool, Manchester City, Manchester United និង Tottenham បានចុះឈ្មោះចូលរួម។
មានការខឹងសម្បារ និងការថ្កោលទោសយ៉ាងទូលំទូលាយពីអ្នកគាំទ្រ លីគក្នុងស្រុកអឺរ៉ុប និងសូម្បីតែរដ្ឋាភិបាល ដែលនាំទៅដល់ការដួលរលំនៃផែនការក្នុងរយៈពេល 72 ម៉ោង៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com