សមាគមកីឡាបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានសម្រេចដាក់ពិន័យប្រធានក្រុមអេស្ប៉ាញ Alvaro Morata និងមិត្តរួមក្រុម Rodri មិនឱ្យប្រកួតឱ្យក្រុមជម្រើសជាតិអេស្ប៉ាញមួយប្រកួត បន្ទាប់ពីពួកគេបានស្រែកថា “Gibraltar is Spanish” ក្នុងអំឡុងពេលអបអរជ័យជំនះ Euro 2024 នៅទីក្រុង Madrid។ សមាគមបាល់ទាត់ហ្ស៊ីប្រាល់តា
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
(GFA) បានធ្វើពាក្យបណ្តឹងជាផ្លូវការទៅកាន់ UEFA ហើយស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបភ្លាមៗ ក្រោយកីឡាករទាំងពីរប្រើពាក្យនេះ។ Morata និង Rodri ត្រូវបានចោទប្រកាន់ពីបទ “ការរំលោភលើច្បាប់ជាមូលដ្ឋាន ការប្រើប្រាស់ព្រឹត្តិការណ៍កីឡាសម្រាប់ការបង្ហាញពីលក្ខណៈមិនកីឡា និងការនាំយកកីឡាបាល់ទាត់ ជាពិសេស UEFA ទៅជាមិនសមរម្យ”។
ស្ថាប័នគ្រប់គ្រង ក្រមសីលធម៌ និងវិន័យ (CEDB) របស់ UEFA បានធ្វើការសម្រេចចិត្តលើបញ្ហានេះ ដោយនឹងមិនអនុញ្ញាតឱ្យកីឡាករទាំងពីរចូលរួមការប្រកួតបន្ទាប់របស់អេស្ប៉ាញ នៅពេលជួបជាមួយស៊ែបនៅថ្ងៃព្រហស្បតិ៍ទី 5 ខែកញ្ញាខាងមុខ។
ហ្ស៊ីប្រាល់ គឺជាតំបន់មួយនៅចុងភាគខាងត្បូងរបស់ប្រទេសអេស្ប៉ាញ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អង់គ្លេសតាំងពីសតវត្សទី 18 ហើយអេស្ប៉ាញបានអំពាវនាវជាយូរមកហើយឱ្យមានការត្រឡប់មកវិញ។ ការស្រែកច្រៀងនេះបានធ្វើឡើងនៅចំពោះមុខអ្នកគាំទ្រអេស្ប៉ាញរាប់ម៉ឺននាក់នៅទីលាន Cibeles ក្នុងទីក្រុង Madrid កាលពីថ្ងៃទី 15 ខែកក្កដា ខណៈដែលកីឡាករបានអបអរភាពជោគជ័យចុងក្រោយរបស់ពួកគេ 2-1 វគ្គផ្តាច់ព្រ័ត្រយកឈ្នះអង់គ្លេស។ ហ្ស៊ីប្រាល់ថាជាសមាជិកពេញសិទ្ធិរបស់ UEFA តាំងពីឆ្នាំ 2013៕