ខ្សែបម្រើអាល្លឺម៉ង់ Ilkay Gundogan បានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិហើយនៅក្នុងវ័យ 33 ឆ្នាំ។ Gundogan ដែលផ្លាស់ពី Manchester City ទៅកាន់ Barcelona ឆ្នាំមុន បានបង្ហាញខ្លួនប្រកួតដំបូងឱ្យក្រុមជម្រើសជាតិនៅឆ្នាំ 2011 និងបានស៊ុតបញ្ចូលទី 19 គ្រាប់ក្នុងការបង្ហាញខ្លួន 82 ប្រកួតតំណាងឱ្យអាល្លឺម៉ង់។
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
Gundogan មានមុខទាំងប្រាំប្រកួតរបស់អាល្លឺម៉ង់នៅ Euro 2024 ក្នុងទឹកដីរបស់ខ្លួន ហើយប្រកួតចុងក្រោយរបស់គេនោះគឺចាញ់អេស្ប៉ាញនៅវគ្គ 8 ក្រុមចុងក្រោយ។
កីឡាករវ័យ 33 ឆ្នាំរូបនេះ ក៏កំពុងមានអនាគតមិនច្បាស់លាស់នៅក្លិបអាជីព FC Barcelona ដែរ ស្របពេលដែលក្លិបអេស្ប៉ាញមួយនេះ បានផ្តល់ជម្រើសឱ្យចាកចេញ ដើម្បីតម្រូវឱ្យតាមហិរញ្ញវត្ថុរបស់ក្លិប ដែលកំពុងព្យាយាមនាំយកកីឡាករអេស្ប៉ាញ Dani Olmo ក្នុងតម្លៃផ្ទេរ 51 លានផោន។
ទោះបីជានៅសល់កិច្ចសន្យាពីរឆ្នាំទៀតនៅ Barcelona, Gundogan ត្រូវបានអនុញ្ញាតឱ្យស្វែងរកក្លិបថ្មីប្រសិនបើចង់ ស្របពេលដែលក្លិបនៅ អង់គ្លេស អេស្ប៉ាញ និងអារ៉ាប៊ីសាអ៊ូឌីតចង់បាន៕