ខ្សែប្រយុទ្ធ Lionel Messi កាលពីថ្ងៃពុធ បានប្រកាសថា រូបគេនឹងចុះហត្ថលេខាជាមួយនឹងក្លិប Inter Miami របស់ក្របខ័ណ្ឌ Major League Soccer បន្ទាប់ពីបានសម្រេចចិត្តជ្រើសរើសយកសហរដ្ឋអាមេរិក ជាគោលដៅបន្ទាប់របស់គេ ដោយមិនរើសរើសយកក្លិប Barcelona ឬការផ្ទេរទៅលេងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតឡើយ។
ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនវ័យ35ឆ្នាំរូបនេះ បានចំណាយពេល២រដូវកាលចុងក្រោយជាមួយនឹងក្លិប Paris Saint-Germain និងបានលេងការប្រកួតចុងក្រោយរបស់គេឲ្យក្លិបនេះ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីផ្ទេរមកពីក្លិប Barcelona ក្នុងឆ្នាំ2021។
Messi មិនចង់រង់ចាំ រហូតទាល់តែក្លិប Barcelona អាចរកឃើញរូបមន្តដើម្បីចុះហត្ថលេខាជាមួយនឹងរូបគេ ផ្អែកទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេឡើយ ហើយនេះគឺជាស្ថានដែលពួកគេមិនអាចរក្សាទុក Messi បាននៅមុនពេលការផ្ទេររបស់គេទៅកាន់ក្លិប PSG ដែលនាំឲ្យមានការចាកចេញទាំងទឹកភ្នែកតែម្តង។ ក្របខ័ណ្ឌ MLS និងក្លិប Inter Miami បានប្រកាសពីព័ត៌មាននេះ នៅលើបណ្តាញសង្គម ទោះបីជាក្របខ័ណ្ឌលីគរបស់អាមេរិកមួយនេះ បានបញ្ជាក់ថា នៅសល់ការងារជាច្រើនទៀតដែលត្រូវធ្វើដើម្បីបំពេញការព្រមព្រៀងគ្នាជាផ្លូវការ។
Messi បានប្រាប់កាសែតអេស្ប៉ាញ Diario Sport និង Mundo Deportivo ថា៖ «ខ្ញុំបានសម្រេចចិត្តហើយថា ខ្ញុំនឹងទៅចូលរួមជាមួយនឹងក្លិប Miami។ ខ្ញុំមិនទាន់មានការព្រមព្រៀងគ្នាជាផ្លូវការ100%ឡើយ ឬអាចនៅសល់ចំណុចខ្លះទៀតដែលត្រូវបំពេញ ប៉ុន្តែ យើងបានសម្រេចចិត្តដើម្បីផ្លូវរបស់យើងនៅទីនោះ»៕
ប្រភពព័ត៌មាន៖ Channel News Asia
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com