ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Lionel Messi របស់ក្លិប Paris St-Germain ត្រូវបានបោះឆ្នោតឲ្យជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំក្នុងឆ្នាំ2022 ដើម្បីឈ្នះពាន Best Fifa កាលពីថ្ងៃចន្ទ។ តារាឆ្នើមវ័យ35ឆ្នាំរូបនេះ បានផ្តួលខ្សែប្រយុទ្ធអន្តរជាតិបារាំង Kylian Mbappe និង Karim Benzema ដើម្បីឈ្នះពានប្រចាំឆ្នាំមួយនេះ។
Messi បានធ្វើជាប្រធានក្រុម ក្នុងពេលក្រុមបាល់ទាត់ជម្រើសជាតិឈ្នះពាន World Cup ក្នុងប្រទេសកាតា និបានស៊ុតបាល់បញ្ចូលទី២៧គ្រាប់ ក្នុងការប្រកួត49លើក សម្រាប់ក្លិប និងប្រទេសរបស់គេ ក្នុងរដូវកាលឆ្នាំ2021-2022។ ស្របពេលជាមួយគ្នានេះ កីឡាការិនី Alexia Putellas របស់ក្លិប Barcelona ត្រូវបានបោះឆ្នោតឲ្យជាប់កីឡាការិនីឆ្នើមប្រចាំឆ្នាំ។
Messi ដែលបានឈ្នះពាន Best Fifa ជាលើកទី2 បានឲ្យដឹថា៖ «នេះគឺជារឿងដ៏រំភើបណាស់។ វាគឺជាឆ្នាំដ៏អស្ចារ្យ ហើយនេះគឺជាកិត្តិយសមួយសម្រាប់ខ្ញុំក្នុងការស្ថិតនៅទីនេះ និងឈ្នះពានរង្វាន់នេះ។ ដោយគ្មានមិត្តរួមក្រុមរបស់ខ្ញុំ ខ្ញុំនឹងមិនស្ថិតនៅទីនេះឡើយ»។
ទាក់ទងនឹងការឈ្នះពាន World Cup និងពានកិត្តិយសនេះ Messi បានឲ្យដឹងថា៖ «ឆ្នាំនេះពិតជាបានធ្វើឲ្យខ្ញុំរំភើបណាស់ អាចសម្រេចក្តីសុបិនរបស់ខ្ញុំ ដែលខ្ញុំបានខិតខំព្យាយាមយ៉ាងខ្លាំង។ ទីបំផុត ខ្ញុំធ្វើបានសម្រេច ហើយនេះគឺជារឿងដ៏សំខាន់បំផុតដែលបានកើតឡើងក្នុងជីវិតរបស់ខ្ញុំ»៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com