Saturday , November 23 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Mbappe ចោទ PSG ថាជំពាក់លុយ 60លានដុល្លារ ហេីយបដិសេធបំណងសម្រុះសម្រួលពីក្លិប

ជម្លោះរវាង Kylian Mbappe និងអតីតក្លឹប Paris Saint-Germain កាន់តែស៊ីជម្រៅកាលពីថ្ងៃពុធ ខណៈដែលខ្សែប្រយុទ្ធសញ្ជាតិបារាំងបានច្រានចោលការសម្រុះសម្រួលក្នុងជម្លោះជុំវិញប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។ Mbappe កំពុងទាមទារប្រហែល 55 លានអឺរ៉ូ (60 លានដុល្លារ) ទោះបីជាផ្លាស់ទៅ

អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

Real Madrid នៅរដូវក្តៅក៏ដោយ ដោយនិយាយថាក្លិបបានជំពាក់ ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដែលមានសរសេរនៅក្នុងកិច្ចសន្យាពេលផ្លាស់ពី Monaco មកកាន់ PSG បូករួមនឹងប្រាក់ឈ្នួលរយៈពេល 3 ខែចុងក្រោយផងដែរ។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ច្រាន​ចោល​សំណើ​សម្រុះសម្រួល​ដោយ​គណៈកម្មាការ​ច្បាប់​របស់​លីគ​បារាំង ​បន្ទាប់​ពី​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ប៉ារីស​រវាង​តំណាង​របស់​ខ្លួន ​និង​មន្ត្រី​ PSG។ PSG អះអាងថា មេធាវីរបស់ Mbappe បានផ្ញើលិខិតផ្លូវច្បាប់បោះបង់សិទ្ធិក្នុងការទទួលប្រាក់ឈ្នួលកាលពីខែសីហាឆ្នាំមុន ប្រសិនបើគាត់ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅក្រុមដំបូងវិញ មុនពេលចាកចេញពីក្លឹបដោយមិនគិតថ្លៃផ្ទេរ ហើយបញ្ហានេះត្រូវបានជំទាស់ដោយក្រុមមេធាវីរបស់ Mbappe។ ករណីនេះទំនងជាត្រូវបានដោះស្រាយដោយតុលាការការងារ។ រំលឹកថា Kylian Mbappe បានចំណាយពេល 7 ឆ្នាំនៅក្លិបបារាំង Paris Saint Germain ឈ្នះជើងឯកលីគកំពូលបារាំង 6 លើក French Cup 4 លើក និងបានក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្រ្តក្លិបជាមួយនឹង 256 គ្រាប់ តែនៅតែមិនដែលឈ្នះជើងឯកអឺរ៉ុប UEFA Champions League នៅឡើយ៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Mata ក្លាយជាម្ចាស់ភាគហ៊ុនក្លិបថ្មី San Diego FC នៅ MLS

អតីតខ្សែបម្រើ Chelsea និង Man United, Juan Mata បានទិញយកភាគហ៊ុនមួយចំណែករបស់ក្លិបបាល់ទាត់ថ្មី San Diego FC នៅក្របខណ្ឌអាមេរិក Major League Soccer …