ប៉ូលិសបារាំងបានឃុំខ្លួនមនុស្ស 9 នាក់ និងកំពុងស្វែងរកជនសង្ស័យផ្សេងទៀត បន្ទាប់ពីការវាយប្រហារដោយហិង្សាលើរថយន្តក្រុងដឹកក្រុមបាល់ទាត់ Lyon និងអ្នកគាំទ្របានធ្វើឱ្យគ្រូបង្វឹក Fabio Grosso រងរបួសក្បាល និងបង្ខំឱ្យពន្យារពេលការប្រកួតនៅ Marseille កាលពីចុងសប្តាហ៍កន្លងទៅ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក
Gerald Darmanin បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ BFM ថា មន្ត្រីប៉ូលិសប្រាំនាក់ក៏បានរងរបួសនៅក្នុងការវាយប្រហារកាលពីយប់ថ្ងៃអាទិត្យ ដែលទាមទារការយកចិត្តទុកដាក់ទូទាំងប្រទេសចំពេលមានការព្រួយបារម្ភអំពីអំពើហិង្សាបាល់ទាត់។
យ៉ាងណាក្តីហេតុការនៅខាងក្រៅកីឡដ្ឋាន Velodrome ទំនងជាមិនស្ថិតក្រោមទំនួលខុសត្រូវរបស់ក្លិបឡើយ តែជាទំនួលខុសត្រូវរបស់អាជ្ញាធរសាធារណៈ។
រថយន្តក្រុងរបស់ក្រុម Lyon ត្រូវបានវាយប្រហារដោយការគប់ដុំថ្មនៅតាមផ្លូវទៅកាន់កីឡដ្ឋាន Stade Velodrome របស់ Marseille។ លោក Fabio Grosso បានរងរបួសធ្ងន់តាមរយៈកម្ទេចកញ្ចក់ ហើយជំនួយការគ្រូបង្វឹក Lyon, Raffaele Longo ក៏រងរបួសផងដែរ ខណៈដែលរថយន្តក្រុងដឹកអ្នកគាំទ្រ Lyon ក៏ត្រូវបានវាយប្រហារផងដែរ។ ការប្រកួតរវាង Marseille និង Lyon កាលពីចុងសប្តាហ៍កន្លងទៅនោះ ត្រូវបានលើកពេលផងដែរ។
រំលឹកថា កាលពី 10 ឆ្នាំមុនក៏ធ្លាប់មានអំពើហឹង្សាផងដែរវាងក្លិបទាំងពីរ ពោលគឺអ្នកគាំទ្រប៉ះទង្គិចគ្នាបន្ថែមឱ្យមនុស្ស 17 នាក់រងរបួស៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com