ក្រុមបិសាចក្រហម Manchester United បានបញ្ចប់ដំណើរមិនស្គាល់ជ័យជំនះ 4 ប្រកួតជាប់គ្នាដោយវាយបកពីក្រោយ 2 គ្រាប់យកឈ្នះ Aston Villa 3-2 នៅ Old Trafford ថ្ងៃ Boxing Day។
នេះជាការប្រកួតដំបូងរបស់ Manchester United តាំងពីក្លិបបានលក់ភាគហ៊ុន 25% ទៅមហាសេដ្ឋីអង់គ្លេស Sir Jim Ratcliffe
ហើយជាការអបអរជ័យជំនះដ៏សប្បាយរីករាយក្នុងថ្ងៃឈប់សម្រាករបស់អ្នកគាំទ្រ Boxing Day ផងដែរ។
អ្នកគាំទ្រម្ចាស់ផ្ទះត្រូវធ្លាក់ទឹកមុខខកចិត្តក្នុងវគ្គទី 1 បន្ទាប់ពី Aston Villa រកបានពីរគ្រាប់នាំមុខមុននៅនាទីទី 21 ដោយ John McGinn និងនាទីទី 26 ដោយ Leander Dendoncker។ Alejandro Ganarcho ក៏ស៊ុតបញ្ចូលទីបានមួយគ្រាប់វិញ តែ VAR បញ្ជាក់ថាស្ថិតក្នុងជំហរក្រៅល្បែង។
ឈានចូលវគ្គទី 2 កីឡាករវ័យ 19 ឆ្នាំអាហ្សង់ទីនរូបនេះក៏រកបានពីរគ្រាប់ផ្ទួនៗនៅនាទីទី 59 និង 71 មុនពេលខ្សែប្រយុទ្ធ Rasmus Hojlund គឺជាអ្នកសម្រេចគ្រាប់បាល់វាយបកយកឈ្នះ 3-2 នៅនាទីទី 82។ 3 ពិន្ទុនេះធ្វើឱ្យក្រុមរបស់លោក Erik ten Hag ឡើងមកលេខ 6 មាន 31 ពិន្ទុ។
នៅក្នុងថ្ងៃ Boxing Day យប់មិញផងដែរ Liverpool ត្រលប់ឡើងមកឈរកំពូលតារាងបណ្តោះអាសន្នក្រោយឈ្នះនៅទឹកដី Burnley 2-0 ដោយគ្រាប់បាល់របស់ Darwin Nunez និង Diogo Jota។
នៅទឹកដី St. James Park ឯណោះវិញ Newcastle United ភ្លាត់បាត់បង់បីពិន្ទុក្នុងទឹកដីខ្លួនឯងក្រោយរងបរាជ័យក្រោមថ្វីជើង Nottingham Forest 3-1។ ខ្សែប្រយុទ្ធនូវែលសេឡង់ Chris Wood រកបានបីគ្រាប់ម្នាក់ឯង (Hat-Trick) និងបានក្លាយជាកីឡាករទី 7 ប៉ុណ្ណោះដែលស៊ុតបាន 3 គ្រាប់ក្នុងមួយប្រកួតថ្ងៃ Boxing Day។ Nottingham Forest នៅពេលនេះឡើងមកលេខ 16 ក្នុងតារាងខណៈ Newcastle ធ្លាក់មកលេខ 8។
លទ្ធផលផ្សេងទៀត Bournemouth យកឈ្នះ Fulham 3-0 ជាជ័យជំនះ 4 ប្រកួតជាប់គ្នា ខណៈក្រុមឡើងថ្មី Luton យកឈ្នះនៅទឹកដី Sheffield United 3-2៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com