ក្រុម Manchester City បានវិលទៅកាន់ផ្លូវនៃជ័យជម្នះវិញ ក្នុងការប្រកួតដ៏រំភើប ក្រោយពីបានវាយបកតាមពីក្រោយ2គ្រាប់ ដើម្បីផ្តួលក្រុម Tottenham Hotspur ក្នុងលទ្ធផល 4-2 កាលពីថ្ងៃពហស្បតិ៍ ខណៈដែលជ័យជម្នះនេះ បានធ្វើឲ្យក្រុមម្ចាស់ការពារជើងឯកមួយនេះ កាត់បន្ថយពិន្ទុតាមពីក្រោយក្រុមកំពុងនាំមុខ Arsenal
មកនៅត្រឹម5ពិន្ទុ។ ដោយសម្លឹងរកការគេចឲ្យផុតពីការបរាជ័យជាលើកទី3ក្នុងរាល់យុទ្ធនាការទាំងអស់ ក្រុមMan City បានរបូតគ្រាប់បាល់២គ្រាប់នៅតង់ទី2 ក្រោយពីកីឡាករ Dejan Kulusevski និង Emerson Royal បានស៊ុតបាល់បញ្ចូលទីក្នុងចន្លោះពេលដ៏រហ័ស។ ប៉ុន្តែ គ្រាប់បាល់ស៊ុតបញ្ចូលទី3គ្រាប់ក្នុងចន្លោះពេលត្រឹមតែ12នាទីនៅតង់ទី2 បានផ្លាស់ប្តូរស្ថានភាពទាំងស្រុង ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីពីកីឡាករ Julian Alvarez, Erling Haaland និង Riyad Mahrez បានជួយឲ្យ Man City នាំមុខវិញ មុននឹង Mahrez បន្ថែម1គ្រាប់ទៀតដើម្បីបំពេញជ័យជម្នះរបស់ក្រុមខ្លួនតែម្តង។ Mahrez បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «អ្នកនឹងធ្វើរាល់អ្វីៗទាំងអស់ នៅពេលដែលអ្នកដេញតាមពីក្រោយត្រឹមតង់ទី1។ ខ្ញុំគិតថា យើងលេងបានយ៉ាងល្អនៅតង់ទី1។ អ្វីដែលជាបញ្ហារបស់យើងគឺគ្រាប់បាល់2គ្រាប់ដែលយើងបានរបូត»៕
ប្រភពព័ត៌មាន៖ Channel News Asia
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com