ក្រុម Manchester City ដែលស្ថិតក្រោមជំនួយដ៏ធំពី Kevin De Bruyne បានផ្តល់ការខកចិត្តដ៏ធំដល់ក្រុម Arsenal ក្នុងការប្រជែងដណ្តើមពានក្របខ័ណ្ឌ Premier League ក្រោយពីពួកគេបានផ្តួលក្រុមកំពុងតែនាំមុខលើតារាងមួយនេះ យ៉ាងចាស់ដៃក្នុងលទ្ធផល 4-1 ជាមួយនឹងការបង្ហាញពីកម្រិតលេងយ៉ាងល្អ នៅកីឡដ្ឋាន Etihad កាលពីថ្ងៃពុធ។
ក្រុម Man City របស់លោក Pep Guardiola បានបង្ហាញពីកម្រិតលេងយ៉ាងមុតស្រួច ខណៈដែលពួកគេបានកត់ត្រាជ័យជម្នះក្នុងការប្រកួតលីគចំនួន12លើកជាប់ៗគ្នា ពេលប្រកួតជាមួយនឹងក្រុម Arsenal ក្រោយពីខ្សែបម្រើដ៏មានឥទ្ធិពល De Bruyne បានស៊ុតបាល់បញ្ចូលទី2គ្រាប់ ហើយ Erling Haaland ក៏បានស៊ុតបាល់បញ្ចូលទីផងដែរ។ លទ្ធផលនេះ មានន័យថា ក្រុម Man City បានគ្រប់គ្រងជោគវាសនាក្នុងដៃរបស់ពួកគេហើយ។
ស្របពេលជាមួយគ្នានេះ លោក Mikel Arteta ដែលជាចាត់ការទូទៅក្រុម Arsenal បានសម្តែងនូវការខកចិត្ត និងទទួលស្គាល់ថា ក្រុមរបស់លោកត្រូវតែបង្រឹងស្មារតីឡើងវិញ ប្រសិនបើពួកគេចង់មានឱកាសក្នុងការឈ្នះពានជាលើកដំបូងរបស់ពួកគេ បើគិតចាប់តាំងពីឆ្នាំ2004។ លោក Arteta បានប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំមិនដឹងថា នឹងត្រូវធ្វើអ្វីដែលត្រូវការជាចាំបាច់ឡើយ។ ពិតណាស់ យើងត្រូវតែលើកស្មារតីក្រុមជាមុនសិន ពីព្រោះពួកគេបានរងការឈឺចាប់នៅយប់នេះ។ យើងត្រូវតែធ្វើរាល់អ្វីៗទាំងអស់ដែលយើងបានធ្វើបានយ៉ាងល្អមកទល់ពេលនេះ និងចាប់ផ្តើមឈ្នះការប្រកួត»៕
ប្រភពព័ត៌មាន៖ Channel News Asia
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com