លោក Jurgen Klopp បានបញ្ជាក់ថា លោកកំពុងតែតៀមជួបជាមួយនឹងក្រុមខ្លាំងបំផុតក្នុងពិភពលោក នៅពេលដែលក្រុម Liverpool និង Manchester City ជួបគ្នាក្នុងការប្រកួតមួយដែលអាចជាការប្រកួតកាត់សេចក្តីសម្រាប់ការឈ្នះពានក្របខ័ណ្ឌ Premier League។ ការជួបគ្នានៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ នាកីឡដ្ឋាន Etihad
គឺជាការប្រកួតដ៏សំខាន់បំផុតក្នុងរដូវកាលមកទល់ពេលនេះ ខណៈដែលក្រុមទាំង២ នឹងប្រជែងគ្នាដើម្បីក្លាយជាម្ចាស់ក្នុងកីឡាបាល់ទាត់របស់អង់គ្លេស។ ប៉ុន្តែ លោក Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បាននិយាយថា ការយកឈ្នះលើក្រុម Man City នៅថ្ងៃអាទិត្យនេះ នឹងមិនមានន័យថា ពានក្របខ័ណ្ឌ Premier League គឺស្ថិតក្នុងដៃរបស់ខ្លួនឡើយ ហើយលោកថា ក្លិបរបស់លោកត្រូវតែផ្តោតលើការឈ្នះរាល់ការប្រកួតដែលនៅសល់ទាំងអស់របស់ពួកគេ ដើម្បីមានសុវត្ថិភាពក្នុងការលើកពាន។ ការដណ្តើមបានជ័យជម្នះនឹងជួយឲ្យក្រុម Man City នាំមុខ៤ពិន្ទុដាច់ ខណៈដែលនៅសល់៧ប្រកួតទៀត ខណៈដែល Liverpool នឹងឡើងឈរលើគូប្រកួតរបស់ពួកគេ ប្រសិនបើដណ្តើមបានជ័យជម្នះ។ លោក Klopp បានប្រាប់អ្នកយកព័ត៌មានថា៖ «ប្រសិនបើអ្នកដណ្តើមបានជ័យជម្នះលើក្រុម Man City ដែលជារឿងដ៏លំបាករួចជាស្រេច ខ្ញុំគិតថា គ្មាននរណាម្នាក់គិតថា ពាននេះ ត្រូវបានកាត់សេចក្តីឡើយ ដោយសារតែភាពខ្លាំងនៃគូប្រកួតរបស់យើង»៕
ប្រភពព័ត៌មាន៖ worldsoccetalk