Liverpool បានធ្វើឲ្យការប្រជែងដណ្តើមពានក្របខ័ណ្ឌ Premier League ឈានដល់ថ្ងៃចុងក្រោយនៃរដូវកាលនេះ ក្រោយពីក្រុមកំពុងប្រមាញ់ពានមួយនេះ បានវាយបកផ្តួលក្រុម Southampton ក្នុងលទ្ធផល 2-1 កាលពីថ្ងៃអង្គារ ទី17 ខែឧសភា។ Liverpool ត្រូវតែផ្តួល Wolves លើទឹកដីខ្លួន និងសង្ឃឹមថា Manchester City ទទួល
បានលទ្ធផលស្មើ ឬចាញ់ក្រុម Aston Villa លើទឹកដីខ្លួនឯង ប៉ុន្តែ វានឹងមានភាពប្រកៀកប្រកិតគ្នាខ្លាំង ក្រោយពីក្រុម Jurgen Klopp បានបង្ហាញពីភាពខ្លាំងដ៏គួរឲ្យកត់សម្គាល់។ ក្រោយពីក្រុម Liverpool បានផ្តួលក្រុម Chelsea ដោយការស៊ុតបាល់ប៉េណាល់ទី ក្នុងការប្រកួតដណ្តើមពាន FA Cup វគ្គផ្តាច់ព្រ័ត្រ ត្រឹមតែរយៈពេល3ថ្ងៃមុននេះ លោក Klopp បានប្រថុយដោយផ្លាស់ប្តូរកីឡាករ9នាក់ នាកីឡដ្ឋាន St Mary’s។ បើទោះបីបានប្រើប្រាស់កីឡាករបម្រុងច្រើន និងដេញតាមពីក្រោយគ្រាប់បាល់របស់ Nathan Redmond ក៏ដោយ ប៉ុន្តែ ក្រុម Liverpool បានវាយវិញតាមរយៈគ្រាប់បាល់បញ្ចូលទីរបស់កីឡាករ Takumi Minamino និង Joel Matip។ ក្រុមហង្សក្រហមមួយនេះ ដេញតាមពីក្រោយក្រុម Man City ត្រឹមតែ1ពិន្ទុប៉ុណ្ណោះ ស្របពេលដែលក្រុមទាំង2 នៅសល់1ប្រកួតដូចគ្នា។ លោក Klopp បានឲ្យដឹងថា៖ «ពិតណាស់ វាមិនទំនងឡើយ ពីព្រោះ Man City លេងលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Aston Villa ដែលទើបតែលេងការប្រកួតនៅថ្ងៃព្រហស្បតិ៍។ វាអាចទៅរួច វាមិនទំនង ប៉ុន្តែ អាចទៅរួច»៕
កុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET!
ប្រភពព័ត៌មាន៖ The Guardian