ខ្សែការពារ Liverpool, Kostas Tsimikas នឹងត្រូវសម្រាក់រយៈពេលវែង ក្រោយរងរបួសបាក់ឆ្អឹងដងកាំបិតអំឡុង ការប្រកួតទល់នឹង Arsenal ចុងសប្តាហ៍កន្លងទៅនៅ Anfield។
ខ្សែការពារស្លាបឆ្វេងសញ្ជាតិក្រិករូបនេះ បានដួលនៅពេលប៉ះទង្គិចជាមួយ Bukayo Saka និងក៏បានខ្ទាតទៅអ្នកចាត់ការរបស់ខ្លួន Jurgen Klopp
ទៀតផង។ របួសរបស់កីឡាករវ័យ 27 ឆ្នាំរូបនេះ បានក្លាយជាបញ្ហាសម្រាប់ Liverpool បន្ថែមទៀតបន្ទាប់ពីខ្សែការពារស្លាបឆ្វេងរបស់ Liverpool ជួរមុខ Andy Robertson ក៏កំពុងសម្រាកព្យាបាលរបួសដែរតាំងពីខែតុលានៅពេលជួយក្រុមជម្រើសជាតិស្កុតឡេន។
Liverpool កំពុងឈរលេខ 2 ក្នុងតារាងបច្ចុប្បន្នតាមពីក្រោយ Arsenal 1 ពិន្ទុ ខណៈដែលនឹងត្រូវជួបជាមួយ Burnley ថ្ងៃទី 27 ខាងមុខនេះ៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com