ការប្រកួតបាល់ក្របខណ្ឌក្លិបកំពូលអឺរ៉ុបលំដាប់ទីពីរ UEFA Europa League នឹងឈានដល់វគ្គផ្តាច់ព្រ័ត្ររាត្រីនេះនៅទីក្រុង Dublic សាធារណរដ្ឋអៀកឡង់ និងជាជំនួបដែលនឹងមានការកត់ត្រាជាប្រវត្តិសាស្រ្តមួយរវាងក្រុមដែលមិនស្គាល់ចាញ់សោះពេញមួយរដូវកាលនេះ និងក្រុមដែលមិនឈ្នះពានអ្វីមួយសោះក្នុងរយៈពេល 61 ឆ្នាំចុងក្រោយ។
សម្រាប់ក្រុមអាល្លឺម៉ង់ Bayer Leverkusen នឹងស្វែងរកពានទីពីររបស់ខ្លួនរដូវកាលនេះ បន្ទាប់ពីឈ្នះជើងឯកលីគ Bundesliga រដូវកាលនេះ និងបន្តរក្សាកំណត់ត្រាមិនចាញ់ក្នុងរដូវកាលរបស់ខ្លួន។
ចំណែកឯក្រុមអ៊ីតាលី Atalanta គឺជាឱកាសដ៏កម្ររបស់ពួកគេ ដែលជាការស្វែងរកជើងឯកលើកដំបូងក្នុងរយៈពេល 61 ឆ្នាំ ពោលគឺឈ្នះជើងឯកចុងក្រោយបំផុតតាំងពីឆ្នាំ 1963 នៅពេលឈ្នះជើងឯក Coppa Italia ដែលជាពានតែមួយគត់ក្នុងប្រវត្តិសាស្រ្តនៃកំណើតក្លិបដែលមានអាយុកាល 116 ឆ្នាំ។
Leverkusen តែងតែស្ថិតនៅលើទំព័រមុខគេនៃសារព័ត៌មានរដូវកាលនេះ តាមរយៈជ័យជំនះមួយប្រកួតទៅមួយប្រកួតរបស់ពួកគេ និងសរុប 51 ប្រកួតហើយមិនដែលចាញ់។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញលោក Xabi Alonso បានឱ្យដឹងថា ពួកយើងមិនមានអ្វីប្រែប្រួលឡើយ ការផ្តោតអារម្មណ៍សំខាន់បំផុតតាំងពីដើមមកគឺការប្រកួតយប់នេះ ពួកយើងមានការគោរពចំពោះ Atalanta តែពួកយើងប្តេជ្ញា និងត្រៀមលក្ខណៈរួចរាល់សម្រាប់យប់នេះ។
ចំណែកអ្នកចាត់ការ Atalanta លោក Gian Piero Gasperini បានឱ្យដឹងដែរថា Leverkusen ជាក្រុមពេញដោយកីឡាករមានសមត្ថភាព ទេព្យកោសល និងមានការរៀបចំបានល្អបំផុតដែលយើងមិនអាចប្រកែកបាន។ គ្រប់គ្នាពិតជាចាំមើលលទ្ធផលរបស់ Leverkusen រាល់ការប្រកួត បូកទាំងការប្រកួតយប់នេះ ដែលពួកយើងនឹងធ្វើជាឧបសគ្គរបស់ពួកគេ។
រំលឹកថាក្រុមទាំងពីរធ្លាប់មានប្រវត្តិជួបគ្នាពីរលើកនៅឆ្នាំ 2022 នៅវគ្គ 16 ក្រុមចុងក្រោយ Europa League ដោយនៅពេលនោះ Atalanta ឈ្នះទាំងពីរជើង 3-2 និង 1-0៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com